/Visakha-V/VSK-1/61665e41e536f_1634098740_medium.jpg)
- 2021-10-13 04:30:26
- បាល់ទះ
មី រស្មី ជឿជាក់ចំណុចទាំងនេះអាចឈ្នះក្រសួងមហាផ្ទៃ
- 2021-10-13 04:30:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មី រស្មី ជឿជាក់ចំណុចទាំងនេះអាចឈ្នះក្រសួងមហាផ្ទៃ
ចន្លោះមិនឃើញ
បើទោះបីជាក្រសួងមហាផ្ទៃ ជាក្រុមខ្លាំងក្នុងការប្រកួតដណ្ដើមពានរង្វាន់ Special Volleyball Challenge ប៉ុន្តែអ្នកដឹកនាំក្រុម PS Concrete លោក មី រស្មី នៅតែមានជំនឿចិត្តលើកូនក្រុមខ្លួនថានឹងអាចយកឈ្នះលើក្រុមរបស់លោកគ្រូ អ៊ូ សុផល។
អ្នកដឹកនាំក្រុមរូបនេះបានសង្កេតឃើញថា ក្រុមរបស់ខ្លួនមានសេវា ការម៉ាត់ផ្ដាច់ ការធ្វើរនាំង និងការការពារល្អ។
កីឡាករជម្រើសជាតិបាល់ទះកម្ពុជាក្នុងសាលវ័យ២៧ឆ្នាំ បានគូសបញ្ជាក់បែបនេះ ៖«ទំនុកចិត្តសម្រាប់ក្រុមខ្ញុំ ទី១ការវាយសេវា ខ្ញុំទុកចិត្តសេវារបស់គាត់ទាំងបួននាក់ចូលលេង ធ្វើឱ្យមហាផ្ទៃពិបាកទទួល ហើយទី២គឺការធ្វើរនាំង និងទុកចិត្តលើការវាយផ្ដាច់របស់ស្មាត់ទាំងបីទាំង ដារ៉ា រតនៈ និងសារុន ហើយអ្វីដែលសំខាន់មួយទៀតហ្នឹង គឺខ្ញុំទុកចិត្តលើដារ៉ា គាត់ការពារជើងក្រោម ព្រោះតាមការប្រកួតកន្លងមក គឺគាត់បានយល់ខ្លះៗដែរ គឺគាត់ធ្វើបានល្អ»។
ទោះបីជាយ៉ាងណា រស្មី រំពឹងទទួលបានជ័យជម្នះត្រឹមតែ ៥០% ប៉ុណ្ណោះ ព្រោះលោកមើលឃើញក្រសួងមហាផ្ទៃមានបទពិសោធលេងបួនស្មើច្រើនដូច្នេះហើយពួកគេមានប្រៀបជាងក្រុមរបស់លោក។
ទោះជាបែបនេះក្ដី លោកបានចាត់ទុកការប្រកួតនៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង៣កន្លះរសៀលនេះ ជាការប្រកួតដ៏តានតឹងនិងស្វិតស្វាញ ហើយសង្ឃឹមក្រុមទាំងពីរនឹងធ្វើបានល្អដូចគ្នា ដើម្បីឱ្យការប្រកួតជក់ចិត្ត និងដើម្បីឈានទៅដណ្ដើមជ័យជម្នះរៀងៗខ្លួនឡើងទៅវគ្គផ្ដាច់ព្រ័ត្រ៕