- 2021-10-13 01:57:55
- បាល់ទាត់
១០ដងហើយដែល Ronaldo ធ្វើបាន Hat-trick ឱ្យជម្រើសជាតិ
- 2021-10-13 01:57:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ដងហើយដែល Ronaldo ធ្វើបាន Hat-trick ឱ្យជម្រើសជាតិ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន៣គ្រាប់ម្នាក់ឯងជួយក្រុមជម្រើសជាតិព័រទុយហ្គាល់យកឈ្នះលើក្រុមលុចហ្សុំបួរ ក្នុងលទ្ធផល ៥-០ កាលពីយប់មិញ នាការប្រកួតជម្រុះតាមពូល FIFA World Cup 2022 ។
សម្រាប់ការប្រកួតនេះដែរ Ronaldo ទទួលបានបាល់ប៉េណាល់ទី២គ្រាប់នៅដើមតង់ទី១ទៅហើយនៅនាទី៨ និង១៣។ ខណៈដែលឈានដល់នាទី១៧ Bruno ក៏ថែមបាន១គ្រាប់ទៀត។ ចប់តង់ទី១ ព័រទុយហ្គាល់នាំមុខ ៣-០។ នៅតង់ទី២ Joao Palhinha ក៏បានបន្ថែមគ្រាប់បាល់ទី៤បានទៀតនៅនាទី៦៩ មុនពេល Ronaldo ថែមគ្រាប់ទី៥ដែលជាគ្រាប់បាល់ Hat-trick បាននៅនាទី៨៧។
នេះជាការធ្វើបាន Hat-trick លើកទី១០របស់ Ronaldo នៅក្រុមជម្រើសជាតិហើយ និងជាលើកទី៥៨របស់ខ្លួននៅក្នុងអាជីព។ និយាយពីគ្រាប់បាល់នៅជម្រើសជាតិវិញ បង្ហាញខ្លួនបាន១៨២ប្រកួត រកបាន១១៥គ្រាប់៕