• 2021-10-13 01:51:58
  • បាល់ទះ

លោកគ្រូ សាន សុក្រិត្យ៖ វិសាខាស្ទើរបច្ចេកទេសជាងក្រុមអធិរាជប្រអប់

  • 2021-10-13 01:51:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការលេងបាល់ប្រកួត​បួនស្មើ លោក សាន សុក្រិត្យ មើល​ឃើញ​ថាកីឡាករក្លឹបបាល់ទះវិសាខានៅមានកម្រិត និងស្ទើរបច្ចេកទេសជាងក្រុមអធិរាជប្រអប់ ដែល​ដឹកនាំដោយលោក ស៊ ដាវុធ។

លោកគ្រូ សាន សុក្រិត្យ

គ្រូបង្វឹកក្លឹបបាល់ទះវិសាខារូបនេះ បានពន្យល់ថា ៖«តាមការយល់ឃើញរបស់ខ្ញុំ សមត្ថភាពកីឡាករក្លឹបបាល់ទះវិសាខានៅមានកម្រិតក្នុងការលេងបួនស្មើ និងស្ទើរបច្ចេកទេសជាងក្រុមអធិរាជប្រអប់ ពីព្រោះខាងក្រុមអធិរាជប្រអប់ការលេងបួនស្មើ ក្រុមគាត់លេងបានច្រើនជាងនិងយល់ជាងក្រុមវិសាខា»។

ក្រៅពីមើលឃើញចំណុចទាំងនេះបុរសមានបទពិសោធក្នុងវិស័យបាល់ទះប្រមាណ​២៨ឆ្នាំ បានស្នើឱ្យ​ក្រុមទាំងពីរខំប្រឹង​អស់ពីសមត្ថភាព លេងប្រកបដោយក្រមសីលធម៌ និង​ចេះគោរពគូប្រកួត។

លោក សាន សុក្រិត្យ មិនមែនជាគ្រូដឹកនាំក្នុងការប្រកួត Special Volleyball Challenge ឡើយពោលគឺលោក នៅ សាម៉េត។

នៅម៉ោង២រសៀលថ្ងៃនេះតទៅ ក្រុមខ្លាំងវិសាខានឹងប្រកួតជាមួយក្រុមអធិរាជប្រអប់ ខណៈក្រុមក្រសួងមហាផ្ទៃប្រកួតជាមួយ PS Concrete ដែលគែស្គាល់ថាក្រុមមានកីឡាករវិសាខាឈុត B លាយជាមួយឈុត A។

ចាំមើលថាតើបួនក្រុមនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ពីរក្រុមណានឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់