• 2021-10-12 07:05:03
  • បាល់ទះ

លោក ស៊ ដាវុធ ថាវិសាខាល្អ ប៉ុន្តែ​ក៏មានចំណុចខ្សោយដែរ

  • 2021-10-12 07:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអធិរាជប្រអប់នឹងត្រូវធ្វើការធ្ងន់ ព្រោះ​ពួកគេត្រូវជួបក្រុមជើងខ្លាំងវិសាខា ក្នុងការប្រកួតពានរង្វាន់ Special Volleyball Challenge 2021 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​វេលាម៉ោង​២​រសៀល​ស្អែនេះ នៅកីឡដ្ឋានព្រីនស៍ហ្គ្រេនភ្នំពេញ។

លោក ស៊ ដាវុធ ស្ដាំ

មុនជំនួបមកដល់ Sabay បានសាកសួរទៅកាន់លោក ស៊ ដាវុធ អ្នកដឹកនាំក្រុមអធិរាជប្រអប់។ លោកបានបង្ហើបថា វិសាខាជាក្រុម​ខ្លាំងនិងសំបូរដោយបច្ចេកទេស ជាពិសេសពួកគេមានរនាំងធំៗល្អ ដែលជាឧបសគ្គធំមួយសម្រាប់ក្រុមរបស់លោក។

លោក ដាវុធ បានបញ្ជាក់ថា ៖«រនាំងវិសាខាយើងទទួលស្គាល់ថារនាំងគាត់ធំ ហើយគាត់ចាប់ដោយបច្ចេកទេស មិនមែនចេះតែបាំងដូចយើងប្រកួតនៅក្រៅទេ អ៊ីចឹងអ្វីដែលជាឧបសគ្គរបស់យើង គឺរនាំងគាត់ល្អ ប៉ុន្តែចំណុចខ្វះខាតរបស់គាត់ក៏យើងមើលឃើញច្រើនដែរ អ៊ីចឹងមានតែយើងហ្វឹកហាត់បន្ថែម សម្រាប់ប្រើចំណុចខ្វះខាតរបស់គាត់ ដើម្បីប្រើជាយុទ្ធសាស្ត្រ ដើម្បីយើងលេងទទួលបានលទ្ធផលល្អប្រកួតនៅថ្ងៃស្អែក»។

ការប្រកួតស្អែកនេះ លោកយល់ឃើញថាវា​ជាជំនួបដ៏តានតឹង ប៉ុន្តែ​ក្រុមអធិរាជប្រអប់របស់លោក បានត្រៀមខ្លួននិងយុទ្ធសាស្ត្ររួចជាស្រេច ដើម្បីទទួលបានលទ្ធផល​ល្អ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់