• 2021-10-11 13:29:18
  • បាល់ទាត់

Neymar គិត​ថា​ World Cup 2022 នឹង​ជា​ប្រកួត​ World Cup ចុង​ក្រោយ​សម្រាប់​គេ​ហើយ​

  • 2021-10-11 13:29:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​ប្រេស៊ីល​ Neymar បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ DAZN នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ការ​ប្រកួត​ World Cup ឆ្នាំ​២០២២​ នៅ​ប្រទេស​កាតា​ខាង​មុខ​នេះ​ អាច​ជា​ប្រកួត​ World Cup លើក​ចុង​ក្រោយ​សម្រាប់​គេ​ហើយ​។

Neymar បាន​និយាយ​ថា​៖" ខ្ញុំ​គិត​ថា​ប្រកួត​ World Cup នៅ​កាតា​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ជា​ប្រកួត​ World Cup លើក​ចុង​ក្រោយ​សម្រាប់​ខ្ញុំ​ហើយ​ ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​មាន​កម្លាំង​ចិត្ត​នៅ​ក្នុង​ការ​ទប់​ទល់​នឹង​វិស័យ​បាល់ទាត់​ហ្នឹង​ទៀត​អត់​ផង​ "។

កីឡាករ​ប្រេស៊ីល​រូប​នេះ​បាន​បន្ត​ថា​៖" តែ​ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​មាន​​កម្លាំង​ចិត្ត​ហ្នឹង​មក​វិញ​ ដើម្បី​ប្រកួត​ឲ្យ​ឈ្នះ​ពាន​ហ្នឹង​សម្រាប់​ប្រទេស​របស់​ខ្ញុំ​ ដើម្បី​បំពេញ​សុបិន​ ដែល​ខ្ញុំ​ធ្លាប់​មាន​តាំង​ពី​ក្មេង​មក​ សង្ឃឹម​ថា​ខ្ញុំ​អាច​ធ្វើ​វា​បាន​ "។

តាំង​ពី​ Neymar ចូល​លេង​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​តាំង​ពី​ឆ្នាំ​២០១០មក កីឡាករ​នេះ​មិន​ដែល​ទាន់​ឈ្នះ​ពាន​ World Cup ម្ដង​ណា​នោះ​ទេ​ តែ​ក្រុម​របស់​គេ​ធ្លាប់​ឈ្នះ​៥ដង​រួច​មក​ហើយ​ នៅ​ឆ្នាំ១៩៥៨ ឆ្នាំ​១៩៦២ ឆ្នាំ​១៩៧០ ឆ្នាំ​១៩៩៤ ឆ្នាំ​២០០២។

នៅ​ក្នុង​ប្រកួត​ World Cup វគ្គ​ជម្រុះ​នៅ​ក្នុង​ថ្ងៃ​ ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ បាន​ត្រឹម​លទ្ធផល​ សូន្យ​ស្មើ​ក្នុង​ការ​ប្រកួត​តទល់នឹង​ក្រុម​ជម្រើសជាតិ​ កូឡុំប៊ី​ប៉ុណ្ណោះ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់