- 2021-10-11 09:28:25
- បាល់ទះ
ម៉ា ប៊ិនយ៉ា ថាពេលនេះខ្លួនធ្លាក់ដល់កម្រិតសូន្យ
- 2021-10-11 09:28:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ា ប៊ិនយ៉ា ថាពេលនេះខ្លួនធ្លាក់ដល់កម្រិតសូន្យ
ចន្លោះមិនឃើញ
អតីតអ្នកដេញបាល់លឿនរបស់ក្រុមជម្រើសជាតិកម្ពុជា ម៉ា ប៊ិនយ៉ា បានអះអាងថាខ្លួនពេលនេះធ្លាក់ដល់កម្រិតសូន្យហើយ ដោយសារតែរវល់ជាមួយការងារខ្លាំង និងមិនសូវមានពេលហ្វឹកហាត់។
អតីតស្មាត់របស់វិសាខាខាងលើសន្យាថា នឹងប្រឹងប្រែងឲ្យបានមកវិញខ្លះ បើទោះមិនបានល្អដូចមុនក៏ដោយ។ ប៊ិនយ៉ា ថាខ្លួនបង្ហាញមកមិនបានល្អសោះក្នុងការប្រកួតពានរង្វាន់កាលពីពេលថ្មីៗនេះ។ តែយ៉ាងណា រូបគេគិតថា មិនបោះបង់ឡើយ ព្រោះជាកីឡាដែលខ្លួនស្រលាញ់។
ប៊ិនយ៉ា ជាកីឡាករដែលធ្លាប់លោតបានកម្ពស់រហូតដល់ ៣,២០ ទៅ ៣,៣០ ម៉ែត្រ (កម្ពស់សរុប)។ គេក៏ជាកីឡាករដែលធ្លាប់បានចេញទៅហាត់ដល់ថៃកាលនៅជាកីឡាករអាជីពរបស់ក្លឹបវិសាខាផងដែរ។ កាលពីពេលថ្មីៗនេះស្មាត់ខាងលើក៏បានចូលរួមជាមួយក្លឹបបាល់ទះគង់នៅវត្តប្រាសាទ ដើម្បីប្រកួតក្នុងពានរង្វាន់ Special Volleyball Challenge ហើយក្រុមរបស់គេក៏បានធ្លាក់នៅវគ្គជម្រុះតាមពូល៕