- 2021-10-11 02:04:27
- បាល់ទាត់
បារាំងលើកពានមែនពិត តែ Varane របួសបង្កក្ដីបារម្ភដល់ Man Utd
- 2021-10-11 02:04:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារាំងលើកពានមែនពិត តែ Varane របួសបង្កក្ដីបារម្ភដល់ Man Utd
ចន្លោះមិនឃើញ
ខ្សែការពារកណ្ដាល Raphael Varane បានទទួលរងរបួសជើងខាងស្ដាំ ក្នុងការប្រកួតបារាំងយកឈ្នះអេស្ប៉ាញ ២-១ លើកពាន Nations League កាលពីយប់មិញ។
Varane របួស បន្ទាប់ពីព្យាយាមកាត់យកបាល់ខ្សែបម្រើ Gavi របស់ជម្រើសជាតិអេស្ប៉ាញ។ សមាជិករបស់ United រូបនេះត្រូវបានប្ដូរចេញនៅនាទី៤៣ ជំនួសវិញដោយកីឡាករ Dayot Upamecano។
របួសនេះបានបង្កក្ដីបារម្ភដល់បិសាចក្រហមជាខ្លាំង នៅពេលដែលលីគចាប់ផ្ដើមលេងវិញ។ ប្រកួតបន្ទាប់នៅ Premier League ក្លឹប United នឹងត្រូវប៉ះ Leicester City ហើយ Varane និង Harry Maguire អាចនឹងវត្តមានទាំងពីរនាក់តែម្ដង។ Eric Bailly ឬ Phil Jone អាចនឹងមកជំនួសនៅតំបន់ការពារកណ្ដាលចាប់ដៃគូជាមួយ Victor Lindelof៕