• 2021-10-08 13:41:46
  • បាល់ទាត់

កីឡាករ​ Everton រូប​នេះ​ឈ្នះ​ពាន​គ្រាប់​បាល់​ឆ្នើម​ប្រចាំ​ខែ​កញ្ញា​

  • 2021-10-08 13:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Andros Townsend បាន​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ជា​កីឡាករ​ ដែល​ឈ្នះ​ពាន​គ្រាប់​បាល់​ឆ្នើម​របស់​ Premier League ប្រចាំ​ខែ​កញ្ញា​ នៅ​ក្នុង​ថ្ងៃ​នេះ​។

គ្រាប់​បាល់​ដែល​ធ្វើ​ឲ្យ​កីឡាករ​ Everton រូប​នេះ​ឈ្នះ​ពាន​មួយ​នេះ​គឺ​នៅ​ក្នុង​ការ​ប្រកួត​តទល់នឹង​ក្លឹប​ Burnley កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២១ ក្នុង​លទ្ធផល​ឈ្នះ​ ៣-១ ដោយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ស៊ុត​មួយ​ចូល​គ្រាប់​ពី​ចម្ងាយ​ នៅ​ក្នុង​នាទី​ទី​៦៥ ក្នុង​ការ​ប្រកួត​មួយ​នេះ​។

ចាប់​តាំង​ពី​ពាន​គ្រាប់​បាល់​ឆ្នើម​នេះ​បង្កើត​ឡើង​នៅ​ Premier League ក្នុង​ឆ្នាំ​២០១៦មក​ នេះ​ជា​លើក​ទី​៣​ហើយ Towsend បាន​ឈ្នះ​ពាន​មួយ​នេះ​​ ដោយ​កីឡាករ​រូប​នេះ​ធ្លាប់​ឈ្នះ​ម្ដង​កាល​ពី​ឆ្នាំ​២០១៧ និង​ឈ្នះ​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០១៨៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់