- 2021-10-08 11:14:45
- បាល់ទាត់
Rashford ទើបទទួលបាន សញ្ញាប័ត្របណ្ឌិតកិត្តិយស ផ្ទាល់ពី Manchester
- 2021-10-08 11:14:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rashford ទើបទទួលបាន សញ្ញាប័ត្របណ្ឌិតកិត្តិយស ផ្ទាល់ពី Manchester
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Marcus Rashford ទើបតែទទួលបាន សញ្ញាប័ត្របណ្ឌិតកិត្តិយស ជាផ្លូវការពីសកលវិទ្យាល័យ Manchester នៅឯ Old Trafford ផ្ទាល់តែម្ដងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ។
តាមពិតទៅ Rashford ទទួលបានសញ្ញាប័ត្រនេះពីសកលវិទ្យាល័យខាងលើតាំងពីខែកក្កដា ឆ្នាំ២០២០កន្លងទៅម្ល៉េះ។ ប៉ុន្តែដោយសារតែបញ្ហារីករាលដាលជំងឺកូវីដ-១៩ ធ្វើឲ្យកម្មវិធីអបអរ និងប្រគល់សញ្ញាប័ត្រនេះដោយផ្ទាល់ជាផ្លូវការពន្យារពេលរហូតដល់ម្សិលមិញនេះ។
សញ្ញាប័ត្របណ្ឌិតកិត្តិយសនេះត្រូវបានសកលវិទ្យាល័យ Manchester ប្រគល់ឲ្យ Rahsford ក្រោយកីឡាករនេះបានខិតខំធ្វើសកម្មភាពមនុស្សធម៌ជាច្រើនជាពិសេសយុទ្ធនាការជួយដល់ក្មេងៗមកពីគ្រួសារក្រីក្រ ឬក្មេងៗដែលកំព្រា ក៏ដូចជាភាពលេចធ្លោក្នុងវិស័យកីឡារបស់ខ្លួនផងដែរ។
នៅក្នុងកម្មវិធីខាងលើនេះ Rasford ក៏បានអរគុណដល់លោក Alex Ferguson និងបុគ្គលសំខាន់ៗសម្រាប់ខ្លួនដទៃ ដែលជួយជ្រោមជ្រែងខ្លួនឲ្យមកដល់ថ្ងៃនេះផងដែរ៕