- 2021-10-04 01:56:14
- បាល់ទាត់
លោកស្រី ពុធ ធីតា ទម្លាយបញ្ហារបស់បឹងកេតមានកីឡាករត្រឹម១៦នាក់ប៉ុណ្ណោះសម្រាប់ប្រកួតដែលនៅសល់
- 2021-10-04 01:56:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី ពុធ ធីតា ទម្លាយបញ្ហារបស់បឹងកេតមានកីឡាករត្រឹម១៦នាក់ប៉ុណ្ណោះសម្រាប់ប្រកួតដែលនៅសល់
ចន្លោះមិនឃើញ
ប្រធានក្លឹបបឹងកេតលោកស្រី ពុធ ធីតា បានទម្លាយសាច់រឿងនៃបញ្ហារបស់បឹងកេតដែលកំពុងកើតមាននាពេលបច្ចុប្បន្នគឺទាក់ទងកង្វះធនធានកីឡាករសម្រាប់ការប្រកួតលីគកំពូលកម្ពុជាដែលមមាញឹកដែលនៅសល់សម្រាប់ជើងទី២ឆ្នាំ២០២១ ព្រោះតែមានកីឡាកររបួសច្រើន។
ក្នុងសម្ដីទាំងស្រុងរបស់លោកស្រីបាននិយាយថា «ជាបឋមខ្ញុំតំណាងអោយក្រុមការងារទាំងអស់របស់ក្លឹបបាល់ទាត់បឹងកេត សូមទោសដល់បងប្អូនអ្នកគាំទ្ររបស់ក្លឹបនូវលទ្ធផលក្នុងថ្ងៃនេះ យោងលើលទ្ធផលថ្ងៃនេះយើងពិតជាមានឱកាសតិចមែនទែនក្នុងការប្រជែងពានលីគកំពូលកម្ពុជា។ ខ្ញុំពិតជាមិនចង់និយាយថាយើងទទួលលទ្ធផលមិនសូវល្អតាំងពីដើមរដូវកាលមកឥលូវនេះដោយមូលហេតុណាមួយទេ។ យើងទទួលនូវកំហុស នឹងបន្តប្រឹងប្រែងកែតម្រូវបន្តទៀត ដើម្បីនាំយកលទ្ធផលល្អជូនដល់បងប្អូនអ្នកគាំទ្ររបស់យើង។ មានតែយើងទាំងអស់គ្នានៅក្នុងក្លឹបយល់ពីស្ថានភាពរបស់យើង ទោះបីយើងជួបផលវិបាកដោយបាត់បង់កីឡាករសំខាន់ៗដែលតែងតែជាកីឡាករ១១នាក់តំបូងរបស់យើង ដោយសាររបួសនិងបញ្ហាផ្សេងៗ។ ប៉ុន្តែសូមកោតសរសើរដល់ក្រុមការងារ គ្រូបង្វឹកនិងកីឡាករដែលតែងតែព្យាយាមតាំងចិត្ត ប្រឹងប្រែងតស៊ូ លេងដោយបេះដូង និងឆន្ទៈដើម្បីក្លឹបនិងអ្នកគាំទ្រ ដោយយើងមានកីឡាករត្រឹមតែ១៦នាក់គត់ សម្រាប់ផ្លាស់ប្តូរក្នុងការប្រកួតដ៏មមាញឹកនេះ។ ឆ្លៀតក្នុងឱកាសនេះនាងខ្ញុំសុំអរគុណដល់ក្រុមការងារទាំងអស់ ជាពិសេសអ្នកគាំទ្ររបស់យើង ដែលតែងតែគាំទ្រគ្រប់កាលៈទេសៈ គ្រប់ស្ថានភាព។ យើងនឹងបន្តរការប្រឹងប្រែងបន្តរទៀតនូវការប្រកួត ដែលនៅសល់ដើម្បីចំណាត់ថ្នាក់ល្អរបស់ក្លឹប»។
រំលឹកថា កាលពីចុងសប្ដាហ៍កន្លងទៅបឹងកេតបានបរាជ័យក្រោមថ្វីជើងស្វាយរៀងដោយលទ្ធផល៤-២ ក្នុងការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ទី១៨៕