/Visakha-V/VSK-1/615697312262c_1633064700_medium.jpg)
- 2021-10-01 06:03:40
- បាល់ទះ
មី រស្មី មិននឹកស្មាន ខឹម សុវណ្ណដារ៉ា ធ្វើស្មាត់ល្អដល់ម្លឹងសោះ
- 2021-10-01 06:03:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មី រស្មី មិននឹកស្មាន ខឹម សុវណ្ណដារ៉ា ធ្វើស្មាត់ល្អដល់ម្លឹងសោះ
ចន្លោះមិនឃើញ
លោក មី រស្មី គ្រូបង្វឹកក្រុមបាល់ទះ PS Concrete បានបង្ហាញការស្រងាកចិត្តពេលឃើញកូនក្រុមរបស់ខ្លួន ខឹម សុវណ្ណដារ៉ា មានសមត្ថភាពធ្វើស្មាត់និងវ៉ៃយកពិន្ទុបានល្អ។
លោកជ្រើសរើសកីឡាករកម្ពស់១,៨០ម៉ែត្រ ដើម្បីឱ្យតជួយកាងសេវាមិត្តរួមក្រុម ព្រោះគេជាអ្នកការពារដ៏ល្អម្នាក់នៅក្រុមបាល់ទះវិសាខាឈុតធំ។
គ្រូបង្វឹក និងកីឡាករជម្រើសជាតិបាល់ទះក្នុងសាលកម្ពុជា បានរៀបរាប់ថា ៖«ពេលខ្ញុំដាក់ប្រកួតកាលប៉ះកងពលថ្ងៃមុនហ្នឹង ខ្ញុំដាក់គាត់មកគឺឱ្យគាត់ជួយចាប់សេវាទេ អត់គិតថាគាត់ស្មាត់ល្អដល់ប៉ុណ្ណឹងទេ តែដល់ពេលដាក់ចូលលេងទៅស្មាត់គាត់ផ្ទុយពីខ្ញុំគិត...ខ្ញុំនឹងដាក់ទម្រង់សុវណ្ណដារ៉ាដដែល ខ្ញុំសង្ឃឹមគាត់ធ្វើបានល្អនៅប្រកួតបន្តទៀត»។
លោក មី រស្មី បានបញ្ជាក់បន្ថែមថាពីមុន ខឹម សុវណ្ណដារ៉ា ហាត់លេងជំនាញស្មាត់ ប៉ុន្តែបន្ទាប់ពីគ្រូបង្វឹកឃើញគេចាប់សេវាល្អ ក៏ប្ដូរឱ្យគេមកលេងតំណែងការពារវិញ ហើយកីឡាករកើតនៅឆ្នាំ១៩៩៩ តែងបានបង្ហាញខ្លួនទាំងការប្រកួតក្នុង និងក្រៅប្រទេស។
គ្រុបង្វឹកវ័យ២៧ឆ្នាំខាងលើ បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលកូនក្រុមធ្វើបានល្អ ក្នុងការប្រកួតតទល់ក្លឹបកងពលធំអន្តរាគមន៍លេខ៣ កាលពីថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២១ ហើយលោកសង្ឃឹមពួកគេនឹងធ្វើបានល្អបន្តទៀត ដើម្បីបម្រើចក្ខុរបស់ទស្សនិកជន និងជ័យជម្នះជូនក្រុម៕