• 2021-10-01 04:39:25
  • បាល់ទាត់

Rio ស្ដាយ United ទិញ Chiesa មិន​បាន​ ឯ Joe Cole ថា​គេ​ជា Suarez ថ្មី

  • 2021-10-01 04:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rio Ferdinand បាន​បង្ហាញ​អារម្មណ៍​ខកចិត្ត​ដែល Manchester United មិន​អាច​​យក​បាន​ខ្សែ​ប្រយុទ្ធ Federico Chiesa ខណៈបច្ចុប្បន្ន​កំពូង​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង។

កីឡាករ​សញ្ជាតិ​អ៊ីតាលី​វ័យ​២៣​ឆ្នាំ​​គឺ​ជា​សមាជិក​ដ៏​សំខាន់​​ម្នាក់​ជួយ​ឲ្យ​អ៊ីតាលី​ឈ្នះ​ពាន Euro ២០២០។ ហើយ​ចុង​ក្រោយ​នេះ​​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍ គេ​រក​បាន​មួយ​គ្រាប់​ជួយ Juventus ឈ្នះ​លើ Chelsea ក្នុង​ពាន​រង្វាន់ Champions League។

Ferdinand បាន​និយាយ​ បន្ទាប់​ពី Juventus យក​ឈ្នះ Chelsea ថា ក្លឹប​នៅ​អង់គ្លេស​​នឹង​​ពិបាកតាម​ទិញ Chiesa នៅ​ពេល​ខាង​មុខ។ “គេ​គឺ​ជា​កីឡាករ​​ល្អ​ម្នាក់ ហើយ​​ធ្លាប់មាន​ការ​ទាក់ទង​ចង់​បាន​ច្រើន​ពី​ក្លឹប​នៅ​អង់គ្លេស។ ខ្ញុំ​ច្បាស់​ណាស់​ថា​ក្លឹប​ទាំង​នោះ​កំពុង​គិត​ចង់​បាន Chies។ ហេតុ​អ្វីកាល​នោះ United ទិញ​គេ​មិន​បាន?”។ សម្ដី Rio។

ចំណែក​ឯ​​អតីត​ជម្រើសជាតិ​​អង់គ្លេស​ម្នាក់​ទៀត​គឺ Joe Cole មើល​ឃើញ​ថា Chiesa មាន​​លក្ខណៈ​​ដូច​ខ្សែ​ប្រយុទ្ធ Luis Suarez អ៊ីចឹង។ Chiesa បាន​ចូលរួម​ជាមួយ Juventus ពី​ក្លឹប Fiorentina កាល​​ពី​ខែ តុលា ឆ្នាំ ២០២០ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​២​ឆ្នាំ​។ Juventus ក៏​គ្រោង​ទិញ Chiesa ក្នុង​តម្លៃ​ខ្លួន​រង្វង់​៥៤​លាន​ផោន ប្រសិន​បើ​លក្ខខណ្ឌ​ត្រូវរ៉ូវ​គ្នា៕ ​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់