• 2021-10-01 02:47:39
  • បាល់ទាត់

ប្រសិន​ដេញ Koeman ចេញ Barca អាច​រក​គ្រូ​ដែល​មាន​តម្លៃ​ខ្លួន​ត្រឹម​៣,៣​លាន​ផោន​ប៉ុណ្ណោះ

  • 2021-10-01 02:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ronald Koeman កំពុង​តែ​ប្រឈម​មុខ​ខ្លាំង​សម្រាប់​ការ​បណ្ដេញ​ចេញ​ពី Barcelona ក្រោយ​ដឹក​នាំ​មិន​បាន​ល្អ​សោះ​ក្នុង​រដូវ​កាល​ថ្មី​២០២១-២២។

អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​ត្រូវ​​បាន​គេ​រំពឹង​ថា​នឹង​ចាកចេញ​ពី​ក្លឹប បន្ទាប់​ពី​ជំនួប​ជាមួយ Atletico Madrid នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​​នេះ។ Koeman កំពុង​​ជាប់​បម្រាម​មិន​ឲ្យ​ឈរ​នៅ​តំបន់ Tochline ​ហើយ​លោក​នឹង​មិន​អង្គុយ​បញ្ជា​​ប្រកួត​នេះ​ឡើយ។

នៅ​សប្ដាហ៍​បន្ទាប់​អំឡុង​ពេល​កីឡាករ​ត្រូវ​ទៅ​បំពេញ​ភារកិច្ច​ឲ្យ​ជម្រើសជាតិ Barcelona មាន​ពេល​ច្រើន​គួរ​សម​ដើម្បី​ជ្រើសរើស​គ្រូ​ថ្មី។ ប៉ុន្តែ​ដោយ​សារ​តែ​ច្បាប់​​ចាយ​វាយ​របស់​​​​លីគ​​អេស្ប៉ាញ Barca មិន​អាច​ចាយ​ច្រើន​លើសលុប​ឡើយ​សម្រាប់​តែងតាំង​គ្រូ​ថ្មី។

Barcelona អាច​ជំពាក់ Koeman សម្រាប់​ថ្លៃ​ផ្ដាច់​កុងត្រា ប៉ុន្តែ​អាច​ចាយ​ត្រឹម​៣,៣​លាន​ផោន​ប៉ុណ្ណោះ​ក្នុង​ការ​ផ្ដល់​ឲ្យ​គ្រូ​ថ្មី។ Andre Pirlo ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​បេក្ខភាព​ម្នាក់​អាច​មក​ជំនួស​កន្លែង​លោក Koeman ប៉ុន្តែ​អ្នក​គាំទ្រ Barca ចង់​បាន Xavi ជាង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី