• 2021-09-30 04:48:43
  • បាល់ទាត់

ញាក់​សាច់! Bayern ​១០​ប្រកួត​ដំបូង​នៅ​​រដូវ​កាល​នេះ​រក​បាន​ដល់​៤៦​គ្រាប់

  • 2021-09-30 04:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayern Munich ចាប់​ផ្ដើម​រដូវ​កាល​​ជាមួយ​នឹង​ការ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ដោយ​លេង​១០​ប្រកួត​ដំបូង​​នៅ​រដូវ​កាល​នេះ​រក​បាន​ដល់​ទៅ​៤៦​គ្រាប់​ឯណោះ។

ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ Champions League កាល​ពី​យប់​មិញ Bayern ទើប​តែ​លត់ Dynamo Kyiv ៥-០។ Robert Lewandowski រក​បាន​២​គ្រាប់​ម្នាក់​ឯង និងSerge Gnabry, Leroy Sane ជាមួយ Eric Maxim Choupo-Moting ធ្វើ​បាន​ម្នាក់​មួយ​គ្រាប់។

បើ​គិត​ពី​ស្ថិតិ​ ១០​ប្រកួត​ដំបូង​​ក្នុង​រដូវ​កាល​២០២១-២២​នេះ​របស់ Bayern រក​បាន​​៤៦​គ្រាប់​ហើយ និង​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ទេ។ មាន​ន៏យ​ថា​គិត​ជា​មធ្យម​ពួក​គេ​រកបាន​៤,៦​គ្រាប់​ក្នុង​មួយ​ប្រកួត។ ខាង​ក្រោម​ជា​ស្ថិតិ​គ្រាប់​បាល់​របស់ Bayern៖

  • ​Gladbach ១-១ Bayern (Bundesliga)
  • Dortmund ១-៣ Bayern (Super Cup)
  • Bayern ៣-២ Cologne (Bundesliga)
  • Bremer SV ០-១២ Bayern (League Cup)
  • Bayern ៥-០ Hertha Berlin (Bundesliga)
  • RB Leipzig ១-៤ Bayern (Bundesliga)
  • Barcelona ០-៣ Bayern (UCL)
  • Bayern ៧-០ Bochum (Bundesliga)
  • Greuther Furth ១-៣ Bayern (Bundesliga)
  • Bayern ៥-០ Dinamo Kiev (UCL)៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់