• 2021-09-29 11:16:17
  • បាល់ទាត់

Pacquiao ប្រកាស​ផ្លូវការ​ចូលនិវត្តន៍​ពី​អាជីព​ប្រដាល់​ និងបានធ្វើ​​វីដេអូ​អនុស្សាវរីយ៍​មួយ

  • 2021-09-29 11:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​កីឡាករ​ Manny Pacquiao បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ទាំង​នៅ​លើ​ Facebook Instagram ក៏​ដូច​ជា​ Twitter ពី​ការ​ចាក​ចេញ​ពី​អាជីព​ប្រដាល់​នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​រូប​នេះ​បាន​ចេញ​វីដេអូ​អនុស្សាវរីយ៍​មួយ​ដែល​រៀបរាប់​ពី​ប្រវត្តិ​អាជីព​របស់​គេ​តាំង​ពី​ចាប់​ផ្ដើម​ រហូត​មក​ដល់​ទី​បញ្ចប់​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​បាន​សម្ដែង​នូវ​ការ​អរគុណ​ដល់​គ្រួសារ​ គ្រូ​​បង្ហាត់​ អ្នក​គាំទ្រ​ទាំង​អស់​ ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​ដូច​សព្វថ្ងៃ​។ ​

តាម​ពិត​ទៅ​ Pacquiao ​ធ្លាប់​ធ្វើ​ការ​ប្រកាស​ជា​សាធារណៈ​ម្ដង​រួច​ទៅ​ហើយ​ពី​ការ​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​មួយ​នេះ​នៅ​ក្នុង​កម្មវិធី​ Toni Talks ដែល​ជា​កម្មវិធី​របស់​តារា​សម្ដែង​ហ្វីលីពីន​ Toni Gonzaga នៅ​លើ​ Youtube របស់​នាង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១​កន្លង​ទៅ​ ក្រោយ​កំពូល​កីឡាករ​រូប​នេះ​​ទទួល​យក​ការ​តែង​តាំង​នៅ​ក្នុង​គណបក្ស PDP-Laban ក្នុង​ការ​ឈរ​ឈ្មោះជា​ប្រធានាធិបតី​ហ្វីលីពីន​ សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០២២ខាង​មុខ។

សូមរំលឹកផងដែរ​ថា​ Pacquiao បាន​ប្រឡោក​ក្នុង​អាជីព​ប្រដាល​តាំង​ពី​ឆ្នាំ​១៩៩៥មក ដោយ​ប្រកួត​បាន ៧២ដង ឈ្នះ​ ៦២ដង​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់