• 2021-09-28 03:59:58
  • បាល់ទាត់

ទើប​អន់​ចិត្ត​នឹង​គ្នា​ ចុះ​ពេល​នេះ​ស្ថានភាព Neymar ជាមួយ Mbappe យ៉ាង​ម៉េច​ហើយ?

  • 2021-09-28 03:59:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe និង Neymar បាន​ដោះស្រាយ​បញ្ហា​អន់​ចិត្ត​នឹង​​គ្នា​រួចរាល់​ហើយ និង​កំពុង​ត្រៀម​ជួយ PSG លេង​ទល់​នឹង Manchester City នៅ​រាត្រី​នេះ។

ខ្សែ​ប្រយុទ្ធ​របស់ PSG ទាំង​ពីរ​ត្រូវ​​បាន​​តាមដាន​ពី​សារព័ត៌មាន​ជា​ច្រើន​កាល​ពី​ចុង​សប្ដាហ៍ ក្រោយ​យក​ឈ្នះ Montpellier។ ក្នុង​ការ​ប្រកួត​នេះ Mbappe ក្រោយ​ត្រូវ​ប្ដូរ​ចេញ​នៅ​ចុង​ម៉ោង ហើយ​គេ​បាន​ទៅ​ប្រាប់​មិត្ត​រួម​ក្រុម Idrissa Gueye ថា Neymar មិន​ព្រម​បោះ​បាល់​ឲ្យ​គេ​ទេ សុខ​ចិត្ត​បោះ​ឲ្យ Julian Draxler រក​គ្រាប់​ទៅ​វិញ។

មាន​ការ​ចាប់​អារម្មណ៍​អំពី​ស្ថានភាព​រវាង​កីឡាករ​ទាំង​ពីរ​ថា ពេល​នេះ​ទៅ​ជា​យ៉ាងណា​ហើយ? តាម​ការ​ឆ្លើយ​បញ្ជាក់​ពី​លោក Pochettino បាន​ឲ្យ​ដឹង​ថា Neymar និង Mbappe បាន​ពិភាក្សា​គ្នា​​​ក្នុង​ពេល​ហ្វឹកហាត់​ដើម្បី​បង្រួម​បញ្ហា​ឲ្យ​ទៅ​ជា​តូច។ រឿង​នេះ​តែង​កើត​ឡើង​លើ​កីឡាករ​កំពូល​ៗ។ ពួក​គេ​​គឺ​ជា​ដៃ​​គូ​ប្រជែង​ដែល​ចង់​ឈ្នះ​និង​ជួយ​ក្រុម។

លោក Pochettino បាន​ទៅ​និយាយ​​​ផ្ទាល់​ជាមួយ​កីឡាករ​ម្នាក់​ៗ ហើយ​ពេល​នេះ Neymar និង Mbappe និយាយ​គ្នា​ទៅវិញទៅមក និង​សើច​ពេល​ហ្វឹកហាត់៕ ​​

​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់