- 2021-09-28 03:03:34
- បាល់ទាត់
AFC U-23 Asian Cup ៖ U23 កម្ពុជាអាចមានឱកាសអ៊ុតមើលដោយគ្រាន់តែឈ្នះ U23 ហុងកុង
- 2021-09-28 03:03:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AFC U-23 Asian Cup ៖ U23 កម្ពុជាអាចមានឱកាសអ៊ុតមើលដោយគ្រាន់តែឈ្នះ U23 ហុងកុង
ចន្លោះមិនឃើញ
ការប្រកួតជម្រុះពូល K នៃពានរង្វាន់ 2022 AFC U-23 Asian Cup របស់ក្រុម U23 កម្ពុជា ហាក់មានភាពងាយស្រួល ដោយសារពូលនេះកូរ៉េខាងជើងបានដកខ្លួន ហើយក្រុមមានតែ៣ខណៈក្រុមដែលអាចឡើងទៅវគ្គបន្តអាចមានដល់២ក្រុម ដូច្នេះគ្រាន់តែឈ្នះ U23 ហុងកុង អាចមានក្រឡាអ៊ុតមើល។
ព្រឹត្តិការណ៍នេះក្រុមបានឡើងទៅវគ្គបន្តគឺលេខ១ ឡើងដោយស្វ័យប្រវត្តិ ហើយក្រុមលេខ២គឺគេរើសយកក្រុមលេខ២ល្អបំផុតចំនួន៤ក្នុងចំណោម១១ពូលឡើងទៅជុំបន្ទាប់។ ដូច្នេះក្រុមកម្ពុជាគិតទៅក៏មានភាគរយច្រើនដែរ ដោយគ្រាន់តែយកឈ្នះទៅលើយុវជន ហុងកុង ជាមុនសិននឹងអាចមានឱកាសអ៊ុតមើល ខណៈដែលយុវជន ហុងកុង និងយុវជនកម្ពុជាមានកម្រិតប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។
ពូល K នេះមានយុវជនជប៉ុនជាខ្លាក្នុងពូល ហើយក៏ជាក្រុមដែលមានភាគរយខ្ពស់ជាងគេដែលអាចឡើងទៅជុំបន្ទាប់ដែរ។ បើមើលទៅលើយុវជន ហុងកុង មិនសូវជាខ្លាំងទេ ពួកគេក៏បរាជ័យក្រោមថ្វីជើងយុវជនថៃ ១-០ បរាជ័យក្រោមថ្វីជើងយុវជនឥណ្ឌូណេស៊ី ៣-១ កាលពីឆ្នាំ២០១៨ និងលេងស្មើយុវជន សឹង្ហបុរីកាលឆ្នាំ២០១៩ ១-១ ផងដែរ។ ចំណែកយុវជន U23 កម្ពុជាគឺធ្វើបានល្អបំផុតកាលឆ្នាំ២០១៩ ដោយឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយចាញ់ ម៉ីយ៉ាន់ម៉ា ដោយបាល់ប៉េណាស់ទី និងទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០១៩នៅ ហ្វីលីពីន។
ពានខាងលើកម្ពុជានឹងប៉ះ U23 ហុងកុង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ និងប៉ះ U23 ជប៉ុនថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅទឹកដីជប៉ុន៕