• 2021-09-27 11:32:53
  • បាល់ទាត់

Giroud ប្រាប់​ពី​មូលហេតុ​ដែល​ខ្លួន​ចាក​ចេញ​ពី​ Chelsea ទៅ​ AC Milan

  • 2021-09-27 11:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Olivier Giroud បាន​និយាយ​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​ Telefoot នៅ​ក្នុង​ថ្ងៃ​នេះ​ពី​មូលហេតុ​ដែល​គេ​ធ្វើ​ការ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​អង់គ្លេស​ Chelsea ទៅ​កាន់​ក្លឹប​អ៊ីតាលី​ AC Milan សម្រាប់​រដូវ​កាល​ឆ្នាំ​២០២១/២២នេះ។

Giroud បាន​និយាយ​ថា​៖" ខ្ញុំ​ចូល​ចិត្ត​នៅ​ Premier League នេះ​ណាស់​ប៉ុន្តែ​មាន​ចំណុច​ខ្លះ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​នេះ​។ ខ្ញុំ​ធ្លាប់​បាន​ប្រាប់​អ្នក​ចាត់​ការ​ Thomas Tuchel ថា​នៅ​៣ខែ​ចុង​ក្រោយ​ នៃ​រដូវកាល​មុន​ហ្នឹង​គឺ​ពិបាក​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" អញ្ចឹង​ច្បាស់​ណាស់​ជម្រើស​របស់​ខ្ញុំ​គឺ​មាន​តែ​ចាក​ចេញ​ពី​ Chelsea ហ្នឹង​ឯង​។ ខ្ញុំ​បន្ត​ដំណើរ​ទៅ​មុខ​ ដោយ​មាន​អារម្មណ៍​ ក៏​ដូច​ជា​បទពិសោធន៍​ល្អ​ៗ​ជា​មួយ​ក្លឹប​នេះ​ណាស់​ តែ​ម៉េច​ក៏​ដោយ​ខ្លះ​ក៏​ល្អ​ទៅ​ ខ្លះ​ក៏​មិន​ល្អ​ទៅ​ តែ​យើង​ធ្លាប់​ឈ្នះ​ពាន​សំខាន់​ៗ​៣ដង​ជា​មួយ​គ្នា​ "។

Giroud ធ្លាប់​ឈ្នះ​ពាន​៣ដងជា​មួយ​ Chelsea ដូច​ជា​ពាន​ FA Cup ពាន​ Europa League និង​ពាន​ Champions League។ នៅ​ខណៈ​នេះ​ ខ្សែ​ប្រយុទ្ធ​វ័យ​៣៤ឆ្នាំ​រូប​នេះ​មក​លេង​ឲ្យ​ AC Milan ដោយ​ចូល​រួម​លេង​បាន​៤ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​២គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់