
- 2021-09-27 03:32:00
- បាល់ទាត់
Mbappe បញ្ចេញកាយវិការមិនពេញចិត្តនឹង Neymar ព្រោះរឿងមិនបោះបាល់ឲ្យ
- 2021-09-27 03:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe បញ្ចេញកាយវិការមិនពេញចិត្តនឹង Neymar ព្រោះរឿងមិនបោះបាល់ឲ្យ
ចន្លោះមិនឃើញ
Kylian Mbappe ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនឹង Neymar អំឡុងពេល Paris Saint-Germain យកឈ្នះ ២-០ លើ Montpellier កាលពីយប់មិញ។
Mbappe វ័យ២២ឆ្នាំបាននិយាយប្រាប់ទៅមិត្តរួមក្រុម Idrissa Gueye ថា Neymar មិនព្រមបោះបាល់ឲ្យខ្លួនឡើយ។ Mbappe ត្រូវបានលោក Mauricio Pochettino ប្ដូរចេញនៅនាទី៨៨ ខណៈពេលកំពុងអង្គុយនៅកៅអីសម្រាកគេបានបានកាយវិការមិនសប្បាយចិត្តសោះ។
យោងតាម RMC Spors បានឲ្យដឹង ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានប្រាប់មិត្តរួមក្រុមថា៖ "Neymar មិនព្រមបោះបាល់ឲ្យខ្ញុំទេ"។ ២គ្រាប់របស់ PSG ធ្វើបានដោយកីឡាករ Gueye និង Julian Draxler។ ជ័យជម្នះនេះបានជួយឲ្យ PSG បន្តឈរកំពូលតារាង Ligue 1 មាន២៤ពិន្ទុ គម្លាតពីក្រុមលេខ២ Lens ៩ពិន្ទុ៕