• 2021-09-23 12:31:40
  • បាល់ទាត់

Koemanថា​ Messi តឹង​តែង​ខ្លាំង​ណាស់​រឿង​ហ្វឹកហាត់​ មិន​ដែល​ចង់​ចាញ់​អ្វី​​មួយ​ទេ កាល​លេង​នៅ Barca​

  • 2021-09-23 12:31:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ronald Koeman គ្រូ​បង្គោល​ក្លឹប​ Barcelona បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ទៅ​កាន់​សារព័ត៌មាន​ Voetbal International ថា​កាល​ខ្សែ​ប្រយុទ្ធ​ Lionel Messi នៅ​លេង​ឲ្យ​ក្លឹប​លោក​ កីឡាករ​រូប​នេះ​តឹង​តែង​ខ្លាំង​ណាស់​រឿង​ហ្វឹកហាត់​ មិន​ដែល​ចង់​ចាញ់​អ្វី​មួយ​ទេ​។

លោក​ Koeman បាន​និយាយ​ថា​ Messi ជា​កីឡាករ​ល្អ​ខ្លាំង​ណាស់​ អញ្ចឹង​បាន​គេ​ឈ្នះ​គ្រប់​សព្វ​។ ច្បាស់​ណាស់​គេ​មាន​កីឡាករ​ល្អៗ​ជា​ច្រើន​ក្បែរ​ខ្លួន​ ក៏​ប៉ុន្តែ​គេ​ធ្វើ​ឲ្យ​កីឡាករ​ទាំង​នោះ​ និង​អ្នក​នៅ​ក្នុង​ក្រុម​របស់​គេ​កាន់​តែ​ល្អ​តែ​ប្រសើរ​។​ និយាយ​ទៅ​ Messi គេ​ដឹង​គ្រប់​សព្វ​តាំង​ពី​ស្ថានភាព​បាល់​ត្រូវ​លេង​ម៉េច​ បញ្ចប់​ទី​យ៉ាង​ម៉េច​អញ្ចឹង​បាន​គេ​សម​ពាក់​អាវ​លេខ​ ១០​ណាស់​។ មួយ​ទៀត​នៅ​ពេល​ហ្វឹកហាត់​ដល់​តង់​ចុងក្រោយ​អី​ ពេល​ខ្លះ​កីឡាករ​មួយ​ចំនួន​ ហ្វឹកហាត់​ប៉ះ​បាល់​ស្រាលៗ​ តែ​ Messi វិញ​គឺ​លេង​ម៉ា​អស់​ជើង​រហូត​មង​។

លោក​ក៏​បាន​បន្ថែម​ដែរ​ថា​ ដូច​មុន​ពេល​ហ្វឹកហាត់​អី​ យើង​តែង​ហាត់​អី​បែប​កំដៅ​សាច់​សិន​ ដោយ​ផ្ដុំ​កីឡាករ​ជា​រង្វង់​ ហើយ​មាន​កីឡាករ​ពីរ​នាក់​នៅ​កណ្ដាល​រង្វង់​ហ្នឹង​ ហើយ​ប៉ះ​បាល់​គ្នា​ទៅ​វិញ​ទៅ​មក​ បើ​ពីរ​នាក់​ហ្នឹង​ អត់​បាន​ប៉ះ​បាល់​សោះ​ នៅ​ពេល​គេ​ប៉ះ​ឲ្យ​គ្នា​បាន​២០ដង​ហើយ​នោះ​ ពួក​គេ​នឹង​នៅ​កណ្ដាល​ហ្នឹង​ដដែល​ តែ​បើ​អញ្ចឹង​កើត​ឡើង​៣ដង​ជាប់ៗ​គ្នា​ ពួកគេ​ត្រូវ​ដើរ​ឲ្យ​អ្នក​នៅ​ជុំវិញ​ហ្នឹង​ ទះ​ក្បាល​អី​អញ្ចឹង​ទៅ​។​ លោក​ក៏​ធ្លាប់​សួរ​ Messi ថា​ធ្លាប់​ចាញ់​ពេល​ហាត់​អញ្ចឹង​អត់​ គេ​ថា​រាប់​ឆ្នាំ​មក​នេះ​ទើប​តែ​ចាញ់​ម្ដង​គត់​ ហើយ​ពេល​ចាញ់​អញ្ចឹង​គេ​ខឹង​ឡើង​១អាទិត្យ​។ គេ​ពិត​ជា​តឹង​តែង​មែន​ទែន​ មិន​ចង់​ចាញ់​អ្វី​មួយ​ទេ​។

លោក​ Koeman ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ឥឡូវ​នេះ​តាំង​ពី​ Messi ចេញ​ទៅ​មិន​មាន​កីឡាករ​ណា​ហ្វឹកហាត់​តឹង​តែង​ជាប់​លាប់​ដូច​គេ​ទេ​ ដូច​ Ansu Fati ដែល​ពាក់​អាវ​លេខ​១០ នៅ​ Barca សព្វ​ថ្ងៃ​នេះ​ក៏​មិន​ដូច​គេ​អញ្ចឹង​ដែរ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់