• 2021-09-23 03:22:11
  • បាល់ទាត់

ទីបំផុត Juventus រក​ឃើញ​ជ័យជម្នះ​ជា​លើក​ដំបូង​នៅ Serie A ហើយ

  • 2021-09-23 03:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Juventus ទីបំផុត​រក​បាន​ជ័យជម្នះ​នៅ​ក្នុង​ Serie A ហើយ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម Spezia ​យ៉ាង​ប្រផិតប្រផើយ​៣-២ កាល​ពី​យប់​មិញ។

Kean ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ​ក្រុម​ភ្ញៀវ Juventus មុន​ពេល Gyasi ទាត់​ចូល​តាម​ស្មើ​វិញ​​ឲ្យ Spezia ក្នុង​វគ្គ​ទី​មួយ។ ឈាន​ដល់​វគ្គ​ទី​ពីរ Antiste រក​បាន​គ្រាប់​ទី​ពីរ ជួយ​ឲ្យ Spezia នាំ​មុខ​វិញ​ម្ដង​ ២-១។

យ៉ាងណាមិញ Juventus ដែល​មិន​ទាន់​ឈ្នះ​សោះ​ក្នុង​លីគ​បាន​វាយ​បក​រក​បាន​២​គ្រាប់​សង​វិញ ធ្វើ​ឲ្យ​ក្រុម​នាំ​មុខ​ ៣-២។ លទ្ធផល​នេះ​បាន​បន្សល់​ដល់​ចប់​៩០ គ្រប់គ្រាន់​ឲ្យ Juventus ឈ្នះ​ជា​លើក​ដំបូង​ក្នុង​ Serie A៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់