- 2021-09-22 13:11:32
- បាល់ទាត់
Koeman ដើរចេញភ្លាមៗ ដោយមិននៅចាំឆ្លើយសំណួរអ្នកកាសែត ក្រោយអានសេចក្ដីប្រកាសចប់
- 2021-09-22 13:11:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Koeman ដើរចេញភ្លាមៗ ដោយមិននៅចាំឆ្លើយសំណួរអ្នកកាសែត ក្រោយអានសេចក្ដីប្រកាសចប់
ចន្លោះមិនឃើញ
លោក Ronald Koeman គ្រូបង្គោលក្លឹប Barcelona បានដើរចេញពីកន្លែងធ្វើសន្និសីទសារព័ត៌មានភ្លាមៗនៅក្នុងថ្ងៃនេះ ដោយមិនចាំឆ្លើយសំណួរអ្នកកាសែត ក្រោយលោកបានអានសេចក្ដីប្រកាសព័ត៌មានចប់។
សេចក្ដីប្រកាសព័ត៌មានដែលលោក Koeman លើកឡើងនៅក្នុងសន្និសីទកាសែតខាងលើនេះគឺរៀបរាប់ពីស្ថានភាពក្លឹប Barcelona ដោយលោកបានលើកឡើងថា លោកបានកាន់តំណែងជាដឹកនាំក្លឹបនេះគឺចំពេល ដែលត្រូវកសាងក្រុមនេះសារជាថ្មី។ បញ្ហាសេដ្ឋកិច្ចរបស់ក្លឹបគឺប៉ះពាល់ដល់ការប្រកួតរបស់ក្រុម។
លោកបានលើកឡើងបន្តថា លោកធ្វើការស្ដារក្លឹបនេះឡើងវិញដោយមិនមានលុយកាក់ធំដុំមកចាយវាយទេ អញ្ចឹងត្រូវការពេលវេលាណាស់។ លោកក៏បានលើកឡើងផងដែរថា អញ្ចឹងក្លឹបនេះត្រូវ តែទទួលបានការគាំទ្រពិតប្រាកដ ហើយខាងលោកពិតជាសប្បាយចិត្តណាស់ ដែលអ្នកគាំទ្រតែងនៅក្បែរនៅក្នុងពេលលំបាកនេះ។
គួរបញ្ជាក់ផងដែរថា តំណែងជាគ្រូបង្គោលរបស់លោក Koeman គឺមានការរងសម្ពាធ និងរង្គោះរង្គើខ្លាំងក្រោយការដឹកនាំរបស់លោក មិនទទួលបានលទ្ធផលវិជ្ជមាន ដែលខាងក្លឹបចង់បាន។ បើតាមការចុះផ្សាយរបស់ Marca លោកអាចនឹងត្រូវបានដកតំណែង ប្រសិនបើការប្រកួតជាមួយ Cadiz នៅថ្ងៃទីសុក្រខាងមុខ (ម៉ោងនៅកម្ពុជា) មិនទទួលបានលទ្ធផលដែលក្លឹបចង់បាន៕