• 2021-09-22 11:51:33
  • បាល់ទាត់

មក​ស្គាល់​បេក្ខជន​៤រូប ដែល​អាច​ធ្វើ​គ្រូ​ថ្មី​ Barca ប្រសិន​បើ​ Koeman ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​

  • 2021-09-22 11:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណែង​គ្រូ​បង្គោល​ក្លឹប​ Barcelona របស់​លោក​ Ronald Koeman ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ ហាក់​បី​ដូច​រង្គោះរង្គើ​ខ្លាំង​ ក្រោយ​លោក​ទើប​តែ​បាន​ដឹកនាំ​ក្លឹប​ទើប​តែ​១ឆ្នាំ​ ១ខែ​ប៉ុណ្ណោះ​។ ក្រោម​ការ​ដឹក​នាំ​របស់​លោក​លទ្ធផល​ដែល​ចេញ​មក​ គឺ​មិន​ដូច​ទៅ​នឹង​អ្វី​ដែល​ខាង​ក្លឹប​ ក៏​ដូច​ជា​អ្នក​គាំទ្រ​ចង់​បាន​សោះ​។

​ប្រសិន​បើ​ Barca ដេញ​គ្រូ​បង្គោល​រូប​នេះ​ចេញ​ក្នុង​ពេល​នេះ​ ខាង​ក្លឹប​នេះ​នឹង​ត្រូវ​ឲ្យ​ប្រាក់​ជាង​១៤លាន​ដុល្លារ​ ដើម្បី​បញ្ចប់​កុងត្រា​ជា​មួយ​ Koeman ដែល​កុងត្រា​ជា​មួយ​ក្លឹប​រហូត​ដល់​ចប់​រដូវកាល​នេះ​ឯណោះ​។ ចំណុច​នេះ​ធ្វើ​ឲ្យ​ Barca នៅ​គិត​គូរ​ និង​ស្ទាក់ស្ទើរ​ក្នុង​ការ​ដក​តំណែង​របស់​លោក​។

យ៉ាង​ណា​ក្ដី​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ប្រសិន​បើ​ Barca សម្រេច​ដក​តំណែង​ Koeman គ្រូ​បង្គោល​ទាំង​នេះជា​បេក្ខជន​ ដែល​ស័ក្ដិសម​បំផុត​ក្នុង​ការ​ធ្វើ​ជា​គ្រូ​បង្គោល​ថ្មី​៖

១. លោក​ Roberto Martinez

គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​រូប​នេះ​ ជា​បេក្ខជន​ដែល​ខាង​ក្លឹប​ Barca មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​។ ណា​មួយ​គ្រូ​បង្គោល​នេះ​ផ្ទាល់​ក៏​ចាប់​អារម្មណ៍​ទៅ​ដឹក​នាំ​ក្លឹប​យក្ស​អេស្ប៉ាញ​នេះ​ផង​ដែរ​ ប្រសិន​បើ​ខាង​ក្លឹប​នេះ​ទាក់ទង​ហៅ​ទៅ​ដឹក​នាំ​ពិត​ប្រាកដ​មែន​។

២. លោក​ Xavi Hernandez

គ្រូ​បង្គោល​ក្លឹប​ Al Sadd ដែល​ជា​ក្លឹប​មួយ​នៅ​ប្រទេស​កាតា​។ លោក​ក៏​ធ្លាប់​ត្រូវ​​ខាង​ Barca ទាក់​ទង​ចង់​បាន​កាល​ពី​រើស​គ្រូ​បង្គោល​ថ្មី​កន្លង​មក​ដែរ​ ប៉ុន្តែ​លោក​មិន​ព្រម​ទៅ​ដោយ​ថា​ ពេល​វេលា​មិន​ស័ក្ដិសម​ ហើយ​ណា​មួយ​លោក​នៅ​ចង់​ដឹក​ក្លឹប​នៅ​កាតា​នេះ​សិន​។

៣. លោក​ Antonio Conte

អតីត​គ្រូ​បង្គោល​ក្លឹប​ Inter Milan និង​ Juventus ដឹក​នាំ​ឈ្នះ​ពាន​ច្រើន​នៅ​ Serie A ប៉ុន្តែ​ការ​ដឹក​នាំ​របស់​លោក​អាច​ជា​ពិបាក​នៅ​ Barca យ៉ាង​ណា​ក្ដី​ក្លឹប​អេស្ប៉ាញ​រូប​នេះ​ក៏​អាច​ជា​ជម្រើស​មួយ​របស់​ Barca ផង​ដែរ​ ដោយ​សារ​តែ​ក្លឹប​នេះ​ត្រូវ​បាន​ការ​ឈ្នះ​ពាន​ក្នុង​ពេល​នេះ​។

៤. លោក Phillip Cocu

អតីត​គ្រូ​បង្គោល​ PSV Eindhoven បាន​សាង​កេរ្តិ៍ឈ្មោះ​ច្រើន​នៅ​ហុល្លង់​ ដែល​ក៏​អាច​ជា​ជម្រើស​មួយ​សម្រាប់​ Barca ផង​ដែរ​៕

ប្រភព៖ Marca អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី