• 2021-09-22 04:31:39
  • បាល់ទាត់

Lewandowski ​បំបែក​កំណត់​ត្រា​​៤៩​ឆ្នាំ​របស់​​ Bayern ​​​​ដែល​ឈ្នះ​ស្បែក​ជើង​មាស​​​នៅ​​តំបន់​អឺរ៉ុប

  • 2021-09-22 04:31:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Robert Lewandowski ទើ​ប​តែ​ឈ្នះ​ស្បែក​ជើង​មាស​ប្រចាំ​តំបន់​​​អឺរ៉ុប​ ដែល​រក​បាន​គ្រាប់​បាល់​ចំនួន​ ៤១​ ​​គ្រាប់​​នៅ Bundesliga ​ប្រចាំ​រដូវ​កាល​ ២០២០-២០២១ ​ទិន្នន័យនេះ​បាន​បំបែក​កំណត់​ត្រា​លោក Gerd Muller ដែល​ធ្លាប់​រក​បាន​ ៤០​ គ្រាប់ឲ្យ​ Bayern Munich ​កាល​ពី​៤៩​ឆ្នាំ​មុន ។

ពាន​រង្វាន់​​នេះ​​ជា​ការ​ឈ្នះ​លើក​ទី​១​របស់ Lewandowski និង​ជា​កីឡាករ​ទី​២​របស់ Bayern Munich ដែលលោក Gerd Muller ធ្លាប់​ធ្វើ​បាន​កាល​ពី​រដូវ​កាល​១៩៧១-១៩៧២ ដោយ​រក​បាន​៤០​គ្រាប់​​ក្នុង​មួយ​រដូវ​កាល​។ ទន្ទឹម​គ្នា​នោះ​រដូវ​កាល​មុនLionel Messi រក​បាន ៣០គ្រាប់​រដូវ​កាល​២០២០-២០២១ ឲ្យ​ Barcelona ទទួល​​បាន​​​ចំណាត់​ថ្នាក់​ទី​​២ និង​​ទី​៣​បាន​ទៅ​​ Cristiano Ronaldo រក​បា​២៩​គ្រាប់​មួយ​រដូវ​កាល២០២០-២០២១​ឲ្យ Juventus ។

​​ចំណែក​កីឡាករ​​ទី​៤​គឺ​បាន​ទៅ​លើ Andre Silva (Eintracht Frankfurt) ដែល​រក​បាន​២៨​គ្រាប់ និង​ចំណាត់​ថ្នាក់​ទី៥​មាន​ចំនួន​២​​នាក់​គឺ Erling Haaland (Borussia Dortmund) និង Kylian Mbappe (Paris Saint-Germain) ​រក​បាន​២៧​គ្រាប់​ដូច​គ្នា​៕ ​

​​​​​​​​​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់