- 2021-09-21 13:34:18
- បាល់ទាត់
Beckham ប្រាប់ Neville ឲ្យជួយបង្វឹកកូនប្រុស Romeo ខ្លួនឲ្យខ្លាំងជាងគេ ក្រោយប្រកួតម្សិលមិញ
- 2021-09-21 13:34:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Beckham ប្រាប់ Neville ឲ្យជួយបង្វឹកកូនប្រុស Romeo ខ្លួនឲ្យខ្លាំងជាងគេ ក្រោយប្រកួតម្សិលមិញ
ចន្លោះមិនឃើញ
កូនប្រុសបង្កើតរបស់ David Beckham គឺខ្សែប្រយុទ្ធ Romeo Beckam ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Fort Lauderdale ដែលក្លឹបបម្រុងរបស់ក្លឹប Inter Miami បានចូលរួមតទល់នឹងក្លឹប Tormenta នូវលទ្ធផលស្មើ ២-២ ក្នុងក្របខ័ណ្ឌ USL League One ដែលជាលីគបាល់ទាត់ទី៣ នៅសហរដ្ឋអាមេរិកកាលពីម្សិលមិញ ខណៈ Romeo មិនបានស៊ុតចូល១គ្រាប់សោះក្នុងការបង្ហាញខ្លួនលើកដំបូងបែបនេះក្នុងការប្រកួតបាល់ទាត់អាជីព។
ក្រោយពីមើលការប្រកួតលេងដោយកូនបង្កើតរបស់ខ្លួនយ៉ាងល្អិតល្អន់ Beckham ក៏បានផ្ដាំផ្ញើទៅលោក Phil Neville ដែលជាមិត្តភ័ក្ដិជិតស្និទ្ធ ក៏ដូចជាគ្រូបង្គោលក្លឹប Inter Miami ផងដែរឲ្យជួយមើល និងបង្វឹកបង្ហាត់គេឲ្យខ្លាំងជាងគេនៅក្នុងក្រុម។
ទាក់ទងនឹងរឿងនេះលោក Neville បាននិយាយថា៖" និយាយទៅក្រុមប្រកួតមួយហ្នឹងចប់ អ្វីដែល Beckham បាននិយាយមកខ្ញុំដំបូងគេគឺថាឲ្យខ្ញុំមើលកូនរបស់គេ បង្វឹកបង្ហាត់គេហ្នឹងឲ្យខ្លាំងជាងគេ។ គេត្រូវតែធ្វើម៉េចហ្វឹកហាត់ឲ្យខ្លាំងជាងគេនៅក្នុងក្រុមព្រោះច្បាស់ណាស់នឹងមានការឆ្ងល់ ក៏ដូចជាការរំពឹងទុកទៅលើសមត្ថភាពរបស់ Romeo “។
យ៉ាងណាក្ដីលោក Neville ក៏បានសរសើរ Romeo ផងដែរថាគេមានសមត្ថភាពល្អ ទោះជាគេមានសម្ពាធយ៉ាងណាក៏ដោយគឺថា គេនឹងអាចល្អប្រសើរជាងនេះ៕