• 2021-09-21 02:06:10
  • បាល់ទាត់

Pacquiao ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប្រធានាធិបតី ​ចុះ​អាជីព​ប្រដាល់​នឹង​បញ្ចប់​ឬ​យ៉ាង​ណា?

  • 2021-09-21 02:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​ហ្វីលីពីន Manny Pacquiao ​បាន​ប្រកាស​កាល​ពី​ពេល​កន្លង​ទៅ​ថា​លោក​នឹង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​។

​ការ​ប្រកាស​ផ្ដោត​លើ​ឆាក​នយោបាយ​នេះ ​បាន​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ទៅ​លើ​អាជីព​ប្រដាល់​របស់​លោក​វិញ ​ដែល​ប្រកួត​ចុង​ក្រោយ​កន្លង​ទៅ​ចាញ់​ Yordenis Ugas ​ដោយ​ពិន្ទុ។ ​ខណៈ​ដែល​មាន​ដំណឹង​ថា​ចង់​មក​សងសឹក​វិញ​ថែម​ទៀត​នោះ។ ​យ៉ាងណាមិញ ​កីឡាករ​វ័យ​៤២​ឆ្នាំ​ខាង​លើ​បាន​បញ្ជាក់​ថា​ការ​ឡើង​សង្វៀន​របស់​លោក​គឺ​ចប់​សព្វគ្រប់​ហើយ (Done)។ ​ដោយ​នេះ​ស​បញ្ជាក់​ថា​ការ​​ប្រកួត​ទល់ Ugas ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ស្ដេច​ប្រដាល់​អាស៊ី​នេះ​ហើយ។

​”អាជីព​ប្រដាល់​របស់​ខ្ញុំ? ​អាជីព​ប្រដាល់​របស់​ខ្ញុំ​គឺ​ចប់​រួច​រាល់​ហើយ។ វា​រួច​រាល់​ព្រោះ​ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ជាមួយ​អាជីព​ប្រដាល់​នេះ ហើយ​គ្រួសារ​របស់​ខ្ញុំ​បាន​និយាយ​ថា​វា​គ្រប់គ្រាន់​ហើយ។ ខ្ញុំ​បន្ដ​ប្រកួត​កន្លង​ទៅ ​ព្រោះ​ខ្ញុំ​ងប់ងល់​នឹង​កីឡា​នេះ”។ សម្ដី​របស់ Pacquiao ។

​អ្នក​ប្រដាល់​ដែល​ចាប់​ផ្ដើម​អាជីព​តាំង​ពី​ឆ្នាំ​១៩៩៥​មក​នេះ ​ឈ្នះ​ខ្សែ​ក្រវ៉ាត់​ជា​ច្រើន​គ្រឿង​ក្នុង​ការ​ប្រកួត​៧២​ប្រកួត ​ឈ្នះ​៦២​ប្រកួត (39 KO) ​ចាញ់​៨​ប្រកួត ​និង​ស្មើ​២​ប្រកួត៕​

ប្រភព៖ Dailymail អត្ថបទ៖ យ៉ា ណុត

មតិយោបល់
អត្ថបទថ្មី