- 2021-09-20 12:18:00
- បាល់ទាត់
កូនប្រុស Beckham បានបង្ហាញខ្លួនជាលើកដំបូងក្នុងប្រកួតបាល់ទាត់អាជីព នៅអាមេរិក
- 2021-09-20 12:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនប្រុស Beckham បានបង្ហាញខ្លួនជាលើកដំបូងក្នុងប្រកួតបាល់ទាត់អាជីព នៅអាមេរិក
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Romeo Beckham ដែលជាកូនប្រុសបង្កើតទី២របស់ David Beckham បានចូលរួមប្រកួតឲ្យក្លឹប Fort Lauderdale តទល់នឹងក្លឹប Tormenta នូវលទ្ធផលស្មើ ២-២ ក្នុងក្របខ័ណ្ឌ USL League One ដែលជាលីគបាល់ទាត់ទី៣ នៅសហរដ្ឋអាមេរិកក្នុងថ្ងៃនេះ។
ក្លឹប Fort Lauderdale ដែលបានចូលលេងដោយឲ្យ Romeo ជាក្រុមបម្រុងរបស់ក្លឹប Inter Miami ដែលមាន Beckham ជាម្ចាស់ផ្ទាល់របស់ក្រុមមួយនេះ។
នៅក្នុងការប្រកួតខាងលើកូន Beckham រូបនេះត្រូវបានដាក់ឲ្យលេងនៅស្លាបស្ដាំ ដោយបានដាក់ឲ្យចូលលេងចាប់ពីនាទីទី១១ទៅ រហូតដល់ចប់ការប្រកួតមួយនេះ។ នៅក្នុងពេលបង្ហាញខ្លួនដំបូងកីឡាករវ័យ ១៩ឆ្នាំរូបនេះមិនសូវជាបង្ហាញទម្រង់ល្អប៉ុន្មាននោះទេលុះនៅនាទីទី៥៧ នៅពេលដែល Romeo លេងត្រូវជើងជាមួយ Harvey Neville ដែលជាកូនរបស់គ្រូបង្គោល Inter Miami លោក Phil Neville ។
យ៉ាងណាក្ដីនៅក្នុងការបង្ហាញខ្លួនជាលើកដំបូងនេះ Romeo មិនបានរកគ្រាប់បាល់បាននោះដោយខាងមិត្តរួមក្រុមរបស់ខ្លួនជាងអ្នករកបានគឺ កីឡាករ Mitchell Curry និង George Acosta ប៉ុន្តែត្រូវវាយបកដោយក្រុម Tormenta ដោយកីឡាករ Azzad និង Marco ។
នៅក្នុងខណៈនេះក្លឹប Fort Lauderdale កំពុងឈរនៅចំណាត់ថ្នាក់ទី៨ ក្នុងលីគខាងលើនេះដោយមាន ២៧ពិន្ទុ៕