• 2021-09-20 06:52:18
  • បាល់ទាត់

មិន​ធម្មតា! ថៃ​និង​វៀតណាម ដឹក​ដៃ​គ្នា​ឡើង​វគ្គ​១៦​ក្រុម Futsal World Cup

  • 2021-09-20 06:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ថៃ​និង​វៀតណាម បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ Futsal World Cup ២០២១ បន្ទាប់​ពី​ឈរ​​ជា​ក្រុម​លេខ​៣​ល្អ​បំផុត​ដូច​គ្នា។

ថៃ​ដែល​ស្ថិត​នៅ​ពូល C ប្រកួត​​ចុងក្រោយ​បាន​យក​ឈ្នះ​​កោះ​សាឡូម៉ូន​លទ្ធផល ៩-៤ ខណៈ​វៀតណាម​លេង​ស្មើ​គ្នា​ជាមួយ​ឆេក ១-១ ក្នុង​ពូល D។ ឆ្លង​កាត់​៣​ប្រកួត​ថៃ​និង​វៀតណាម​មាន​៤​ពិន្ទុ​ដូច​គ្នា និង​ឈរ​លេខ​៣​នៅ​ក្នុង​ពូល​របស់​ពួក​គេ។

ការ​​ដែល​បាន​ឡើង​មក​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយ​សារ​ប្រទេស​ទាំង​ពីរ​​ស្ថិត​ក្នុង​​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ។ ប្រកួត​បន្ទាប់ ​វៀតណាម​នឹង​ត្រូវ​ជួប​រុស្សី ស្របពេល​ដែល​ថៃ​ប៉ះ​កាហ្សាក់ស្ថាន ដែល​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ៕ ​

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់