• 2021-09-20 04:02:45
  • បាល់ទាត់

អ្នក​វិភាគ Sky Sports ​សរសើរ​ការ​ដឹក​នាំ Tuchel ​ពោរពេញ​ដោយ​បច្ចេកទេស​

  • 2021-09-20 04:02:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ Chelsea ​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង Spurs ​ក្នុង​លទ្ធផល​ដល់​ទៅ ​៣-០ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៥​នៃ​លីគ​កំពូល​អង់គ្លេស​។​

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​នៅ​តង់​ទី​១ ​ក្រុម​តោ​ខៀវ​មាន​ឱកាស​ច្រើន​ដែរ ប៉ុន្តែ​មិន​អាច​សម្រេច​ទី​បាន​នោះ​ទេ។ រហូត​ដល់​តង់​ទី​២ ​នៅ​ពេល​ប្ដូរ Kante ​ចូល ជំនួស Mason Mount ​ទៅ ​ទើប​ក្រុម Chelsea ​អាច​រក​គ្រាប់​បាល់​វិញ ​រហូត​ដល់​ទៅ​៣​គ្រាប់ ​ដោយ​ក្នុង​នោះ​ក៏​មាន​១​គ្រាប់​ចេញ​ពី Kante ​នេះ​ផង​ដែរ។ ការ​ផ្លាស់​ប្ដូរ​កីឡាករ​នៅ​តង់​ទី​២ ពិត​ជា​មាន​ប្រសិទ្ធភាព​សម្រាប់​ក្រុម​នេះ​មែនទែន។

​អ្នក​វិភាគ​នៅ Skysport ​លោក ​Graeme Souness ​និង ​Micah Richards ​សុទ្ធ​តែ​មើល​ឃើញ​និង​សរសើរ​ការ​ដឹក​នាំ​របស់​លោក Thomas Tuchel ​អ្នក​ចាត់ការ​ក្រុម Chelsea ​ខ្លាំង។ ​លោក​បាន​មើល​ឃើញ​ចំណុច​ខ្វះ​ខាត​ក្នុង​ក្រុម ​និង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បាន​ភ្លាម​ៗ ធ្វើ​ឱ្យ​តោ​ខៀវ​បង្កើត​ឱកាស​កាន់​តែ​ច្រើន​នៅ​តង់​ទី​២ ​រហូត​ទទួល​បាន​លទ្ធផល​ល្អ ​ឈ្នះ​ដល់​ទៅ​៣​គ្រាប់។ ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​អាល្លឺម៉ង់ ​ក្រុម Chelsea ​ពិត​ជា​​ខ្លាំង ​និង​បេក្ខភាព​ប្រជែង​ពាន​រង្វាន់​រដូវ​កាល​នេះ​ពិត​ប្រាកដ ​ជាមួយ​សមត្ថភាព​គ្រប់គ្រាន់​គ្រប់​តំបន់​ទាំង​អស់៕

ប្រភព៖ Dailymail អត្ថបទ៖ យ៉ា ណុត

មតិយោបល់