• 2021-09-20 03:03:18
  • បាល់ទាត់

Fan នាំ​គ្នា​ស្រែក Ronaldo ត្រូវ​បាន​ប្លន់​ប៉េណាល់ទី​២​បាល់​ក្នុង​ការ​ប្រកួត​យប់​មិញ

  • 2021-09-20 03:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​គាំទ្រ​​របស់ Manchester United បាន​បង្ហាញ​​ការ​មិន​​ពេញ​ចិត្ត​ចំពោះ​លោក​អាជ្ញាកណ្ដាល Martin Atkinson ដែល​មិន​ផ្ដល់​បាល់​ប៉េណាល់ទី​​ដល់​ទៅ​២​បាល់ អំឡុង​ការ​ប្រកួត​ទល់​នឹង West Ham។

​ខ្សែ​ការពារ​របស់​​ West Ham បាន​បង្ក​កំហុស​ដល់​ទៅ​២​ដង​​លើ Cristiano Ronaldo ក្នុង​ប្រអប់​គ្រោះថ្នាក់ ប៉ុន្តែ​អាជ្ញាកណ្ដាល​មិន​បាន​អើពើ​​​អ្វី​ឡើយ។ កំហុស​លើក​ទី​មួយ​ខ្សែ​ការពារ Vladimir Coufal បាន​ប៉ះ​ Ronaldo នៅ​ទី​៧៧ ខណៈ​កំហុស​ទី​ពីរ Kurt Zouman ជា​​អ្នក​បង្កើត​ឡើង។

អ្នក​គាំទ្រ​​របស់​បិសាច​ក្រហម​​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​​លើ​លោក​អាជ្ញាកណ្ដាល​ Atkinson ដែល​មិន​ផ្ដល់​បាល់​១១​ម៉ែត្រ​ឲ្យ​ក្រុម​របស់​ពួក​គេ។ លើ​បណ្ដាញ​សង្គម​អ្នក​គាំទ្រ​ម្នាក់​បាន​សរសេរ​ថា Ronaldo ត្រូវ​បាន​ប្លន់​ប៉េណាល់ទី​២​បាល់​កាល​ពី​​មិញ តែ​យ៉ាងណា​គេ​អាច​រក​បាន​៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣​លើក​ឲ្យ​ United។

ឯ​ម្នាក់​ទៀត​បាន​សរសេរ កំហុស​២​ដង​របស់ Zouma លើ Ronaldo ប៉ុន្តែ​អាជ្ញាកណ្ដាល​មិន​ឲ្យ។ ត្បិត​តែ​មិន​បាល់​ប៉េណាល់ទៅ​ក្ដី​ តែ Man United នៅ​តែ​អាច​យក​ឈ្នះ​លើ West Ham ២-១ រក​បាន​ដោយ​ Ronaldo ១​គ្រាប់ និង​ Jesse Lingard ជា​អ្នក​ទាត់​ចូល​គ្រាប់​ជ័យជម្នះ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់