- 2021-09-20 02:40:10
- បាល់ទាត់
សែរាជវង្សខ្មែរ ដាក់សំណើរទិញក្លឹបជោគជ័យបំផុតនៅលីគកំពូលបារាំង តម្លៃ១០០លានអឺរ៉ូ
- 2021-09-20 02:40:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សែរាជវង្សខ្មែរ ដាក់សំណើរទិញក្លឹបជោគជ័យបំផុតនៅលីគកំពូលបារាំង តម្លៃ១០០លានអឺរ៉ូ
ចន្លោះមិនឃើញ
យោងតាមប្រភពជាច្រើនបានចុះផ្សាយថាព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលត្រូវជាចៅប្រុសរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ បានចាប់អារម្មណ៍ទិញក្លឹបបាល់ទាត់ Saint-Étienne ដែលកំពុងលេងនៅលីគកំពូលបារាំង។
ប្រភពបានបញ្ជាក់បន្ថែមថាព្រះអង្គម្ចាស់បានចាប់អារម្មណ៍លើក្លឹបបាល់ទាត់នេះជាយូរមកហើយ។ ដោយទើបតែពេលនេះ ព្រះអង្គសម្រេចចិត្តដាក់សំណើរទិញយកតែម្ដងក្នុងតម្លៃប្រមាណជា១០០លានអឺរ៉ូ។ ខណៈដែលខាងក្លឹបនៅមិនទាន់សម្រេចចិត្តថានឹងលក់ឱ្យឬយ៉ាងណាទេ តែក្លឹបនេះកំពុងជួបបញ្ហាហិរញ្ញវត្ថុទៅហើយ។
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ មានព្រះបន្ទូលថាការទិញក្លឹបបាល់ទាត់មួយនេះក៏ព្រោះតែស្រលាញ់នូវវប្បធម៌របស់ទីក្រុងនេះ។ មួយវិញទៀត វាក៏នឹងអាចធ្វើឱ្យទំនាក់ទំនងរវាងបារាំងនិងកម្ពុជាកាន់តែប្រសើរឡើងមួយកម្រិតទៀតផងដែរ តាមរយៈការកាន់កាប់ក្លឹបបាល់ទាត់ដែលមានប្រវត្តិសាស្ត្រក៏អស្ចារ្យមួយនេះ។
សូមបញ្ជាក់ថាក្លឹប Saint Etienne មានអាយុកាល១០២ឆ្នាំមកហើយ។ ពួកគេជាក្លឹបដែលអាចចាត់ទុកថាជោគជ័យបំផុតនៅលីគបារាំង ដោយធ្លាប់ឈ្នះពានច្រើនជាងគេរហូតដល់១០ដងឯណោះ ខណៈដែល PSG ដែលល្បីខ្លាំងនៅបច្ចុប្បន្ននេះទើបតែឈ្នះបាន៩ដងប៉ុណ្ណោះ៕