• 2021-09-17 06:31:16
  • បាល់ទាត់

មិនធម្មតា! ៣គ្រាប់របស់ អះម៉ាត់ ស៊ូរីម សុទ្ធតែស៊ុតចូលក្រុមធំ

  • 2021-09-17 06:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅជុំទី១​នៃ​ពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០២១ អះម៉ាត់ ស៊ូរីម រក​បាន៣គ្រាប់ហើយ​ ខណៈក្រុមដែលគេស៊ុតចូលសុទ្ធតែជើងខ្លាំង សំបូរកីឡាករល្អៗ និងមានបទពិសោធជោគជាំលើសមរភូមិ​វាលស្មៅ។

ក្រុមធំៗដែលខ្សែប្រយុទ្ធមានដើមកំណើតនៅភ្នំពេញស៊ុតចូលមាន ក្លឹបព្រះខ័នរាជស្វាយរៀង ១ គ្រាប់ និងណាហ្គាវើលដ៍ ២ គ្រាប់។

ពីរគ្រាប់របស់ស៊ូរីមលើក្រុម​ណាហ្គាវើលដ៍ កាលពីពេលថ្មីៗកន្លង​ទៅ រកបាននៅនាទី ៧០ និង ៧៨ បន្ទាប់ពីម្ចាស់ជើងឯកលីគ៣សម័យកាលនាំមុខ៣មុននៅតង់ទី២។ មួយគ្រាប់ទៀតរបស់ព្រៃវែងរកបានដោយកីឡាករ​ សន សុវត្ថិ នៅនាទី ៨៦។ ចប់ការប្រកួតព្រៃវែងចាញ់ណាហ្គា ៣ ទល់ ៤។

អតីតយុវជនរបស់វិសាខា បានបង្ហាញអារម្មណ៍សប្បាយចិត្ត ព្រោះគេបានសម្រេចបំណងស៊ុតបញ្ចូលទីក្រុមធំហើយ ប៉ុន្តែគេក៏សោកស្ដាយដែលមិនអាចជួយក្រុមយក៣ពិន្ទុ ពីក្រុមខ្លាំងទាំងពីរនេះបាន។

គួរបញ្ជាក់ថា ក្នុងចំណោម១២ប្រកួតនៅជុំទី ១ ព្រៃវែងមាន៦ពិន្ទុពីការឈ្នះ ១ ស្មើ ៣ និងចាញ់ ៨ ប្រកួត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់