• 2021-09-17 03:21:10
  • បាល់ទាត់

Arsenal កំពុង​ឈឺ​ចាប់ ពេល​ឃើញ​គេ​រវល់​លេង​ UCL គ្រប់គ្នា​ឯង​វិញ​អត់​៥​ឆ្នាំ​ហើយ

  • 2021-09-17 03:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​របស់​កាំភ្លើង​ធំ Mikel Arteta បាន​និយាយ​ថា ​ខ្លួន​ពិត​​ជា​មាន​ការ​ឈឺចាប់​​ក្រោយ​ឃើញ​ក្រុម​គេ​កំពុង​លេង UEFA Champions League ខណៈ​ក្រុម​របស់​ខ្លួន​​ខក​ខាន​ចូល​រួម​ពាន​នេះ​ចំនួន​៥​ឆ្នាំ​ជាប់​គ្នា​​ហើយ។

​Chelsea និង Manchester United ​បាន​លេង​ UCL កាល​​ពី​ថ្ងៃ​​អង្គារ៍ ​ស្រប​ពេល​ដែល Liverpool និង​ Manchester City ​​បាន​លេង​ UCL កាល​ពី​ថ្ងៃ​ពុធ។ ចំណែក​ឯ​ក្រុម​កាំភ្លើង​ធំ​​កំពុង​រៀប​ចំ​​​ក្រុម​ត្រៀម​ការ​ប្រកួត​ទល់ Burnley ​នា​ចុង​សប្ដាហ៍​នេះ។

​និយាយ​ក្នុង​បទ​សម្ភាសន៍​​មួយ​កាល​ពី​ពេល​ថ្មីៗ​​ក្នុង​កម្មវិធី​សន្និសិទ​ការសែត​ត្រៀម​ការ​ប្រកួត​ English Premier League ទល់ Burnley អ្នក​ចាត់​ការ​ខាង​លើ​បាន​និយាយ​ថា «​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ណាស់​​​ ២​-៣​ថ្ងៃ​មុន​ ពេល​បើក​ទូរទស្សន៍​ទៅ​​ឃើញ​​ពួក​គេ ( Man Utd, Chelsea, Man City និង Liverpool ) កំពុង​លេង​( UCL)ប៉ុន្តែ​មិន​ឃើញ Arsenal​ »។

​អ្នក​ចាត់​​សញ្ជាត​អេស្ប៉ាញ​ខាង​លើ​បន្ថែម​ថា ​លោក​ពិត​ជា​មាន​ការ​ឈឺ​ចាប់ ហើយ​១០០​%​លោក​មិន​ចង់​ឃើញ Arsenal គ្មាន​វត្តមាន​ក្នុង​កម្មវិធី​ប្រកួត​ដ៏​ធំ​ប្រចាំ​តំបន់​អឺរ៉ុប UEFA Champions League ​នោះ​ទេ​។ កាំ​ភ្លើង​ធំ​​បាន​​​ស្គាល់​ជាតិ​ឈ្នះ​ការ​ប្រកួត​ដំបូង​​នៅ EPL ​ដោយ​យក​ឈ្នះ​ទៅ​លើ Norwich ១-០ កាល​ពី​សប្ដាហ៍​មុន​។ ដោយ​ឡែក​ចុង​សប្ដាហ៍​នេះ​ពួក​គេ​មាន​កម្លាំង​គ្រប់​គ្រាន់​ ដើម្បី​ប្រកួត​ទល់​​ Burnley ដោយ​សារ​តែ​​​មិន​មាន​ការ​ប្រកួត UEFA Champions League ៕ ​​​​​​​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់