• 2021-09-17 02:38:51
  • បាល់ទាត់

ហួស​ចិត្ត​អ្នក​ចាំ​ទី Lazio ចាប់​បាល់​ចូល​ទី​ខ្លួន​ឯង ធ្វើ​ឲ្យ​ក្រុម​ចាញ់ ១-០

  • 2021-09-17 02:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់ Lazio កីឡាករ Thomas Strakosha បាន​ភ្លាត់​ចាប់​បាល់​ចូល​ទី​ខ្លួន​ឯង ធ្វើ​ឲ្យ​​ក្រុម​បរាជ័យ​ទល់​នឹង Galatasaray ១-០ ក្នុង​ពាន​រង្វាន់ Europa League។

​ក្នុង​នាទី​៦៦​ការ​ប្រកួត​លទ្ធផល​កំពុង​ ០-០ ខ្សែ​បម្រើ​របស់ Galatasaray កីឡាករ Olimpiu Morutan បាន​ទាត់​កាត់​ពី​ស្លាប​ខាង​ស្ដាំ ប៉ុន្តែ​ត្រូវ​បាន​ព្យាយាម​ទាត់​ចេញ​ដោយ​កីឡាករ Manuel Lazzari។ យ៉ាងណា បាល់​នោះ​​មិន​បាន​ឃ្លាត​ឆ្ងាយ ដោយ​សំដៅ​ទៅ​រក​ទី ហើយ​អ្នក​ចាំ​ទី Strakosha បាន​ព្យាយាម​លោត​ចាប់ តែ​បែរ​ជា​ភ្លាត់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ទៅ​វិញ។

លទ្ធផល​នាំ ១-០ ​បាន​បន្សល់​រហូត​ដល់​ចប់​ការ​ប្រកួត បាន​ជួយ​ឲ្យ​ក្រុម​មក​ពី​ទួរគី Galatasaray ទទួល​បាន​៣​ពិន្ទុ​ក្នុង​ការ​ប្រកួត​ដំបូង។ អ្នក​ចាត់​ការ​របស់ Lazio លោក Maurizio Sarri បាន​និយាយ​ថា កំហុស​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ខាតបង់ ហើយ​ក៏​ជា​ការ​ចាប់​ផ្ដើម​ដ៏​ខកចិត្ត​សម្រាប់​លទ្ធផល​នេះ។

តាម​រយៈ​ជ័យជម្នះ​នេះ Galatasaray កំពុង​ឈរ​លេខ​មួយ​ក្នុង​​ពូល E ខណៈ Lazio នៅ​លេខ​៤។ Marseille និង Lokomotiv Moscow ប្រកួត​ស្មើ​គ្នា​ ១-១ កំពុង​ឈរ​នៅ​លេខ​៣​និង​៤៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់