- 2021-09-17 01:53:46
- បាល់ទាត់
ផ្ទុះអំពើហិង្សារវាងអ្នកគាំទ្រ Napoli ជាមួយប៉ូលិសក្នុងកីឡដ្ឋានរបស់ Leicester
- 2021-09-17 01:53:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះអំពើហិង្សារវាងអ្នកគាំទ្រ Napoli ជាមួយប៉ូលិសក្នុងកីឡដ្ឋានរបស់ Leicester
ចន្លោះមិនឃើញ
ក្រុមអ្នកគាំទ្ររបស់ Napoli បានប៉ះទង្គិចគ្នាជាមួយក្រុមប៉ូលិសក្នុងកីឡដ្ឋានរបស់ Leicester បន្ទាប់ពីក្រុមទាំងពីរលេងបញ្ចប់លទ្ធផល ២-២ ក្នុងការប្រកួតពាន Europa League កាលពីយប់មិញ។
ក្នុងការប្រកួត Leicester បានបើកការនាំមុខមុនដល់ទៅ២គ្រាប់ ប៉ុន្តែ Napoli បានប្រឹងប្រែងវាយបកវិញរហូតរកបាន២គ្រាប់សងវិញដែលធ្វើបានដោយខ្សែប្រយុទ្ធ Victor Osimhen។ នៅចុងម៉ោងទៅហើយខ្សែបម្រើ Wilfred Ndidi របស់ Leicester ទទួលបានកាតលឿង២ស្មើនឹងកាតក្រហមត្រូវបណ្ដេញចេញពីទីលាន។
ភាពតានតឹងបានកើតឡើងរវាងអ្នកគាំទ្រទាំងពីរក្រុម ហើយក៏បានប៉ះទង្គិចគ្នាបន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ ប៉ូលិសបាននាំគ្នាឈរជាជួរដើម្បីរារាំងក្រុមឲ្យអ្នកគាំទ្រក្រុមទាំងពីរឈ្លោះគ្នាទៀត។ ប៉ុន្តែអ្នកគាំទ្ររបស់ Napoli មួយក្រុមបានលោតទៅប្រើអំពើហិង្សាជាមួយប៉ូលិស។
រូបភាពបានបង្ហាញអ្នកគាំទ្ររបស់ Leicester និង Napoli បានគប់ដប ហើយខ្លះក៏បានប្រើខ្សែក្រវាត់យកធ្វើជាអាវុធវាយគ្នា។ ក្នុងនោះគេក៏បានឃើញអ្នកគាំទ្ររបស់ Napoli ឈ្លោះគ្នាជាមួយប៉ូលិសផងដែរ៕