• 2021-09-15 12:43:57
  • បាល់ទាត់

អតីត​មេ​ Byernថា​ អស់​ពី​ Messi ទៅ​ Barca ដូច​ជា​ក្លឹប​ដែល​គ្មាន​ព្រលឹង​

  • 2021-09-15 12:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Karl-Heinz Rummenigge អតីត​នាយក​ប្រតិបត្តិ​ក្លឹប​ Bayern Munich បាន​ទៅ​កាន់​សារព័ត៌មាន​ Bild ក្រោយ​ឈ្នះ​ក្លឹប​ Barcelona ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League នូវ​លទ្ធផល​ ៣-០ ក្នុង​ថ្ងៃ​នេះ​ថា​ អស់​ពី​ខ្សែ​ប្រយុទ្ធ​ Lionel Messi ទៅ​ក្រុម​អេស្ប៉ាញ​មួយ​នេះ​ប្រៀប​ដូច​ជា​ក្រុម​ដែល​គ្មាន​ព្រលឹង​អញ្ចឹង​។

លោក​ Rummenigge បាន​និយាយ​ថា​៖" ខាង​ Bayern ពួក​លេង​បាន​ល្អ​ណាស់​ ហើយ​ក៏​សម​នឹង​ឈ្នះ​ការ​ប្រកួត​មួយ​ហ្នឹង​ផង​ដែរ​។​ នេះ​ប្រហែល​ជា​លឿន​ពេក​ហើយ​ក្នុង​ការ​បង្ហាញ​អារម្មណ៍​ពេញ​ចិត្ត​បែប​។ តែ​យ៉ាង​ណា​ការ​ប្រកួត​នេះ​ទើប​តែ​ចាប់​ផ្ដើម​នូវ​វគ្គ​ជម្រុះ​នៅ​ឡើយ​ "។

លោក​បាន​បន្ត​ថា​៖" ប្រសិន​ជា​មក​មើល​ខាង​ក្រុម​ Barca វិញ​យើង​ឃើញ​ថា​អ្វី​ដែល​លេង​នេះ​គឺ​តាម​បច្ចេកទេស​របស់​ពួក​គេ​ហើយ​គ្រាន់​តែ​ពេល​គ្មាន​ Messi នៅ​ពួក​គេ​ដូច​ជា​ក្រុម​ដែល​អត់​មាន​ព្រលឹង​ក្នុង​ខ្លួន​អញ្ចឹង​ ពួក​គេ​កំពុង​ជួប​ការ​លំបាក​ហើយ​ "។

សូម​រំលឹក​ផង​ដែរ​ថា​នៅ​ក្នុង​ប្រកួត​ថ្ងៃ​នេះ​ Bayern បំបាក់​ Barca ក្នុង​លទ្ធផល​ ៣-០ ដែល​ស៊ុត​ចូល​មួយ​គ្រាប់​ដោយ​ Muller២គ្រាប់​ទៀត​​ដោយ​ Lewandowski ៕​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់