- 2021-09-15 08:06:09
- បាល់ទះ
ខនតាកែវ ថាខ្លួនគេនឹងធ្លាក់ទម្រង់លេង ព្រោះតែហេតុផលនេះ
- 2021-09-15 08:06:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខនតាកែវ ថាខ្លួនគេនឹងធ្លាក់ទម្រង់លេង ព្រោះតែហេតុផលនេះ
ចន្លោះមិនឃើញ
ស្មាត់ឆ្វេង ស៊ុយ ខន របស់ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស យល់ឃើញថាខ្លួនគេនឹងធ្លាក់ទម្រង់លេង ព្រោះសព្វថ្ងៃគេមិនបានហ្វឹកហាត់បាល់ទះឡើយ។
ស្មាត់ឆ្វេងកំពុងឡើងកូដបានលើកឡើងថា ៖«អូ...ខ្ញុំនៅស្រង់ហាត់តែទាហ៊ាន អត់ដែលហាត់បាល់ផង បាល់ខ្ញុំខានលេងចង់មួយឆ្នាំហើយ...ឥឡូវធ្លាក់ហើយលេងបាល់អត់កើតផង»។
ក្រៅពីទម្រង់លេងកីឡាករដែលគេស្គាល់ថាខនឆ្វេងតាកែវ ក៏ព្រួយបារម្ភពីការប្រែប្រួលនៃកាយសម្បទាដែរ ព្រោះហាត់ទាហានខុសពីហាត់បាល់ទះ។
គួរបញ្ជាក់ថា មិត្តរួមក្រុមរបស់ស្មាត់រាជរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការប្រកួតផ្លូវការ និងក្រៅផ្លូវការកន្លងមក រហូតមានមតិខ្លះលើកឡើងថា គេអាចនឹងក្លាយជាអធិរាជប្រអប់ទី២ បើបន្តលេងល្អ។ បច្ចុប្បន្នស្មាត់ខនកំពុងជាប់កាតព្វកិច្ចហ្វឹកហាត់ទាហានរយៈពេល១ឆ្នាំនៅខេត្តកំពង់ស្ពឺ៕