• 2021-09-15 04:42:10
  • បាល់ទាត់

គ្រូ​ Inter​ ថា​នឹង​​បិទ​កីឡាករ​ Real ​ដែល​សំខាន់​ជាង​គេ​​រូប​នេះ​​​​ជាង​បិទ Hazard ឬ Benzema

  • 2021-09-15 04:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Simone Inzaghi ​គ្រូ​បង្វឹក​របស់​ក្រុម​ Inter Milan បាន​បង្ហើប​ពី​​គម្រោង​ក្នុង​ការ​លេង​ទល់​​ក្រុម​ស្ដេច​ស​ Real Madrid ​នៅ​​យប់​នេះ​ក្នុង​​កម្មវិធី​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូល​ C ដែល​មិន​ផ្ដោត​សំខាន់​លើ​ការ​បិទ​ Karim Benzema ឬ​ Eden Hazard​ ឡើយ​​តែ​ផ្តោត​លើ​​ Vinicius Junior ។

​អតីត​គ្រូ​បង្វឹក​របស់​​ Lazio ​ខាង​លើ​បាន​និយាយ​ថា កីឡាករ​របស់​ Real Madrid ​ល្អ​ៗ​ណាស់​ ហើយ​លោក Ancelotti ​ជា​គ្រូ​បង្វឹក​ម្នាក់​​ដែល​ធ្លាប់​ធ្វើ​បានជោគជ័យ​នៅ UCL  ដូច្នេះ​ការ​យក​៣​ពិន្ទុ​ដ៏​សំខាន់​នៅ​យប់​នេះ​ជា​រឿង​ពិបាក​មួយ​សម្រាប់ Inter ។ ​​និយាយ​ពី​ចំណុច​ខ្លាំង​របស់ Real Madrid ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​មើល​ឃើញ​ថា Real មាន​ផ្លែ​ប្រយុទ្ធ​ល្អ​គឺ Vinicius Junior ​ដែល​ជា​​មុខ​សញ្ជា​គ្រោះ​ថ្នាក់​​កំពុង​តែ​​លេង​ល្អ​ខ្លាំង​​នៅ La Liga ​ដោយ​រក​បាន​៤​គ្រាប់​ក្នុង​ចំណោម​​ការ​បង្ហាញ​ខ្លួន​​ចំនួន​៤​ប្រកួត​។

​លោក​បន្ថែម​ថា​ Vinicius Junior ជា​កីឡាករ​ដែល​ Inter ​ត្រូវ​តែ​ប្រយ័ត្ន​ខ្ពស់​​គឺ​តាម​បិទ​មិន​អាច​មើល​រំលង​​បាន​។ ​ប៉ុន្តែ​​លោក​ក៏​នៅ​តែ​​មិន​អាច​ប្រហែស​ចំពោះ Benzema, Hazard និង Rodrygo Goes ដែល​ជា​គោលដៅ​បន្ទាប់​​។ ប្រវត្តិ​របស់​ក្រុម​ទាំង​ពីរ​គឺ​ប៉ះ​គ្នា​ចំនួន​៤​លើក​នៅ UCL គឺ Real Madrid ឈ្នះ​៣ Inter ឈ្នះ​១​លើក​៕ ​​​​

ប្រភព៖ Marca ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់