• 2021-09-15 04:26:48
  • បាល់ទាត់

Pochettino ​ឆ្លើយ​បែប​នេះ​វិញ ​ក្រោយ​គេ​ថា PSG ​អាច​ឈ្នះ​ UCL ​ពេល​មាន Messi

  • 2021-09-15 04:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម PSG ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នៅ​រាត្រី​នេះ​ហើយ ដោយ​ប៉ះ​ជាមួយ​ក្រុម Club Brugge ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ PSG ​ទំនង​ជា​នឹង​ដាក់​ប្រយុទ្ធ​៣​នាក់​ឱ្យ​លេង​ជុំ​គ្នា​ហើយ​គឺ Lionel Messi , Neymar ​និង Kylian Mbappe ​ព្រោះ​តាំង​ពី Messi ​មក​ពួកគេ​មិន​ទាន់​បាន​លេង​ជុំ​គ្នា​នៅ​ឡើយ​ទេ។ ​ដោយ​គំនិត​នេះ ​អ្នក​ចាត់ការ​ Pochettino ​ក៏​យល់​ស្រប ​ហើយ​ដឹង​ច្បាស់​ថា​អ្នក​គាំទ្រ​ចង់​ឃើញ​ពួកគេ​ទាំង​៣​នាក់​លេង​ជាមួយ​គ្នា​ដែរ។ តែ​រឿង​មួយ​ដែល​អតីត​អ្នក​ចាត់ការ​ក្រុម Spurs ​នៅ​មិន​ទាន់​យល់​ស្រប​នោះ គឺ​ការ​លើក​ឡើង​ថា​មាន Messi ​ក្រុម PSG ​ដឹង​តែ​អាច​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​។

​ដោយ​លោក Pochettino ​បាន​និយាយ​ថា​ក្នុង​ការ​ប្រកួត UCL ​សុទ្ធ​តែ​មាន​ក្រុម​ខ្លាំង​ច្រើន ​ដូច្នេះ​វត្ដមាន Messi ​ក៏​មិន​អាច​ធានា​បាន​ថា​ដឹង​តែ​ឈ្នះ​ពាន​នេះ​បាន​ឡើយ។ ជាក់​ស្ដែង​លោក​បាន​លើក​ពី​ក្រុម Chelsea ​របស់​អង់គ្លេស​ដែល​កំពុង​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់។ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Thomas Tuchel ​ក្រុម​ការពារ​​តំណែង​ជើង​ឯក UCL ​នេះ ​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង PSG ​ទៅ​ទៀត​លើ​ការ​ទិញ​កីឡាករ​ថ្មី​ចូល។ ​ជា​លទ្ធផល ពួកគេ​ក៏​កាន់​តែ​ល្អ​ជាង​រដូវ​កាល​មុន​មែន ជា​ពិសេស​តំបន់​ប្រយុទ្ធ​ដែល​មាន Lukaku ​កំពុង​នាំ​លេង ​និង​រក​បាន​៤​គ្រាប់​ក្នុង​៤​ប្រកួត​មក​នេះ៕

ប្រភព៖ puckermob អត្ថបទ៖ យ៉ា ណុត

មតិយោបល់