- 2021-09-15 03:06:10
- បាល់ទះ
រាជ បញ្ជាក់ថ្ងៃប្រកួត៤ស្មើទល់ឌូកជាថ្មី ដែលជាគូធំមហាកក្រើកពិភពបាល់ទះស្រុកខ្មែរ
- 2021-09-15 03:06:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជ បញ្ជាក់ថ្ងៃប្រកួត៤ស្មើទល់ឌូកជាថ្មី ដែលជាគូធំមហាកក្រើកពិភពបាល់ទះស្រុកខ្មែរ
ចន្លោះមិនឃើញ
ស្មាត់ឆ្វេង សុវណ្ណរាជ របស់ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សបានបញ្ជាក់កាលពីពេលថ្មីៗនេះថា គូ៤ស្មើទល់ក្រុមឌូក ដែលបានរំសាយនោះ នឹងអាចលេងនៅសប្ដាហ៍ក្រោយបើសិនមិនមានការប្រែប្រួល។
សម្រាប់៤ខាងរាជត្រូវបានគេដឹងថា មាន យុន បងហុងប៉ះសេ និងវ៉ា ចំណែកខាង ឌូក មានម៉េងហ៊ួង សំ សាម៉ីត និងដៃប៉ះសេមួយ។ គូនេះត្រូវលេងចុងសប្ដាហ៍មុនតែត្រូវរំសាយវិញ ក្រោយពេលមនុស្សទៅទស្សនាផ្ទាល់ច្រើនពេក ខណៈដែលបច្ចុប្បន្នស្ថានភាពកូវីដមិនទាន់ស្ងប់ល្អ១០០%។
បើតាមការនិយាយក្នុង វីដេអូ ដែលចេញដោយ រាជ ផ្ទាល់គេបាននិយាយថា គូនេះនឹងអាចលេងនៅចុងសប្ដាហ៍ក្រោយវិញ ចំណែកតារាងមិនទាន់អាចបញ្ចាក់បាន។ រំលឹកថា គូខាងលើនេះអាចថាជាគូធំបំផុតមួយហើយសម្រាប់ពេលបច្ចុប្បន្ន ពីព្រោះមានអ្នកគាំទ្រជាច្រើនកំពុងរង់ចាំទស្សនាគូនេះ៕