• 2021-09-15 01:03:02
  • បាល់ទាត់

ចប់! Barca ចាញ់​៣​-០ជា​រឿង​មួយ​ ធំ​ជាង​នេះ​ទៀត​នោះ​គ្មាន​​ស៊ុត​ចំ​គោលដៅ​ Bayern អី​១​​ជើង

  • 2021-09-15 01:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​អ្នក​មាន​បុណ្យ​ Barcelona ​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ Bayern Munich ៣-០ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ E នៃ​ព្រឹត្តិការណ៍ UEFA Champions League ​​កាល​ពី​យប់​មិញ​នេះ​នៅ​ទឹក​ដី Camp Nou ​ប្រទេស​អេស្ប៉ាញ​។ ​ក្នុង​ស្ថិតិ​ចាញ់​នោះ​ LiveScore បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​ម្ចាស់​ផ្ទះ​គ្មាន​ស៊ុត​ចំ​គោលដៅ​ក្រុម​ភ្ញៀវ​សូម្បី​​​១​ជើង​។

​ជំនួប​យប់មិញនេះ​ក្រុម​​ម្ចាស់​ផ្ទះ​​គ្រប់​គ្រង​បាល់​បាន​ត្រឹម​៤៩​%​ ដែល​ស្ថិតិ​នេះ​តិច​ជាង​ក្រុម​ភ្ញៀវ​ដែល​មាន ៥១% ហើយ​ក្រុម​ផ្ញៀវ​រក​បាន​៣​គ្រាប់​ ដែល​គ្រាប់​ទី​១​រក​​បាន​ដោយ Thomas Mueller នៅ​នាទី​ទី​៣៤ និង​ពីរ​គ្រាប់​ទៀត​រក​បាន​ដោយ​កំពូល​ខ្សែ​ប្រយុទ្ធ​របស់​ Bayern, Robert Lewandowski ​នៅ​​នាទី​ទី​៥៦ និង​នាទី​ទី​៨៥​។ ​ចប់​ការ​ប្រកួត Barcelona ចាញ់​ក្រុម​ Bayern Munich ៣-០។

​បើ​តាម​ស្ថិតិ​ស៊ុត​ទាំង​​អស់​របស់​ក្រុម Barca, LiveScore បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ការ​ស៊ុត​​​សរុប​បាន​ចំនួន​៥​ជើង​ក្នុង​នោះ​ស៊ុត​ខុស​គោលដៅ​៤ និង​ស៊ុត​ដោយ​មាន​​ការ​រារាំង ( Blocked Shots ) ​បាន​ចំនួន​១​ជើង​ផង​ដែរ​៕

វីដេអូ Hіghlіghts៖​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់