- 2021-09-13 12:43:51
- បាល់ទាត់
Koeman បោះសម្ដីថា Barca មានអនាគតគឺដោយសារតែលោក ក្រោយ Laporta បាននិយាយបែបនេះ
- 2021-09-13 12:43:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Koeman បោះសម្ដីថា Barca មានអនាគតគឺដោយសារតែលោក ក្រោយ Laporta បាននិយាយបែបនេះ
ចន្លោះមិនឃើញ
លោក Ronald Koeman គ្រូបង្គោលក្លឹប Barcelona ហាក់បីដូចជាមិនសប្បាយចិត្តនឹងសម្ដីរបស់លោក Joan Laporta ប្រធានក្លឹបរបស់លោក ដែលបាននិយាយទៅកាន់សារព័ត៌មានកាលពីសប្ដាហ៍មុនថា គ្រូបង្គោល ឬអ្នកបង្វឹកអីហ្នឹងមិនគួរផ្ដល់សិទ្ធក្នុងការចាត់ចែងក្រុមទាំងស្រុងនោះឡើយ។
នៅក្នុងថ្ងៃនេះគ្រូបង្គោល Barca រូបនេះក៏បានឆ្លើយតបវិញថា៖" ទំនាក់ទំនងរវាងខ្ញុំនិង Laporta គឺល្អប្រសើរហើយគ្រាន់តែត្រូវនិយាយគ្នាតិចតួច ប៉ុន្តែរឿងដែលគាត់លើកឡើង ខ្ញុំមិនយល់ស្របទេ គាត់និយាយដូចលើសពេកហើយ គាត់មិនគួរណាលើករឿងហ្នឹងនិយាយជាសាធារណៈអញ្ចឹងទេ វាគួរតែធ្វើជាឡើងជាសំងាត់ នៅក្នុងក្រុមរបស់យើង។
លោក Koeman បន្ត៖" ឥឡូវខ្ញុំនិយាយបែបនេះទៅចុះ គាត់ដូចជាអត់សូវពូកែលើរឿងអញ្ចឹងៗសោះ។ ហើយឥឡូវនេះយើងកំពុងពិភាក្សារឿងកុងត្រាថ្មីទៀត។ និយាយទៅអរគុណខ្ញុំទៅ ដែលធ្វើឲ្យក្លឹបហ្នឹងមានអនាគត "។
យ៉ាងណាក្ដីទោះបង្ហាញភាពមិនសប្បាយជាមួយលោក Laporta ក៏លោក Koeman នៅបង្ហាញជំហរយ៉ាងច្បាស់ថា លោកចង់បន្តកុងត្រាថ្មី ដើម្បីនៅដឹកនាំក្លឹបនេះទៀត ខណៈលោកនឹងត្រូវចប់កុងត្រាជាមួយ Barca នេះនៅឆ្នាំ២០២២ខាងមុខ៕
ប្រភព៖ Fotmob