• 2021-09-13 03:44:46
  • ព័ត៌មាន

Djokovic ​ស្រក់​ទឹក​ភ្នែក ​ក្រោយ​បាត់​ឱកាស​ឈ្នះ US Open ​

  • 2021-09-13 03:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កំពូល​អ្នក​វាយ​កូន​បាល់​ចំណាត់​ថ្នាក់​លេខ​១​លើ​លោក ​Novak Djokovic ​បាន​បរាជ័យ​ក្នុង​ពាន​រង្វាន់ US Open ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៅ​ហើយ ​ក្រោម​ថ្វី​ដៃ​កីឡាករ​រុស្ស៊ី ​Daniil Medvedev។

​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ ​កីឡាករ​វាយ​កូន​បាល់​លេខ​១​និង​លេខ​២​លើ​លោក​ខាង​លើ ​បាន​ចំណាយ​ពេល​២​ម៉ោង​១៦​នាទី ​ទើប​អាច​រក​ឃើញ​អ្នក​ឈ្នះ​បាន។ ​ដោយ​កីឡាករ Daniil Medvedev ​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ Novak Djokovic ​ជាមួយ​ពិន្ទុ ​ 6-4 6-4 6-4។ ​នេះ​ជា​ការ​ឈ្នះ​ពាន​រង្វាន់ US Open ​ជា​លើក​ដំបូង​សម្រាប់​កីឡាករ​រុស្ស៊ី​ហើយ។

ខណៈ​ដែល​កីឡាករ Djokovic ​វិញ​មុន​ការ​ប្រកួត​នេះ រូបគេ​រំពឹង​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ ព្រោះ​ពាន​រង្វាន់ Australian Open, French Open ​និង ​Wimbledon ​គឺ​រូបគេ​ជា​អ្នក​ឈ្នះ​ទាំង​អស់​នៅ​ឆ្នាំ​នេះ។ ​ដោយសារ​តែ​មិន​អាច​សម្រេច​ក្ដី​ស្រមៃ​ឈ្នះ US Open ​បាន​ទៀត​នេះ​ហើយ ទើប​ការ​បរាជ័យ​ធ្វើ​ឱ្យ​កីឡាករ​សែប​ស្រក់​ទឹក​ភ្នែក​តែ​ម្ដង៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី