• 2021-09-10 12:07:14
  • ព័ត៌មាន

ជប៉ុន​ដក​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ Club World Cup ឆ្នាំ២០២១

  • 2021-09-10 12:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន​ដក​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​ពាន​បាល់ទាត់​ក្លឹប​ពិភពលោក​ឆ្នាំ២០២១ ដោយ​សារ​តែ​បម្រាម​គ្រប់គ្រង​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

ខាង FIFA នឹង​ប្រកាស​ពី​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​នេះ​ជំនួស​ប្រទេស​ជប៉ុន​នា​ពេល​អនាគត។

នៅ​ក្នុង​ឆ្នាំ២០២១​នេះ​ដែរ ជប៉ុន​បាន​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ប៉ារ៉ាឡាំពិក ស្រប​ពេល​ដែល​ជប៉ុន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រាអាសន្ន ខណៈ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​មួយ​នេះ​រង​ការ​ញាំញី​ដោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩។

កន្លង​មក​ជប៉ុន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ Club World Cup ចំនួន ៨ដង​មក​ហើយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់