- 2021-09-09 12:50:43
- បាល់ទាត់
ល្បីថា Ozil លែងចង់នៅក្លឹបតួកគីបន្ត ក្រោយមកលេងទើបតែបាន ៨ខែ
- 2021-09-09 12:50:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា Ozil លែងចង់នៅក្លឹបតួកគីបន្ត ក្រោយមកលេងទើបតែបាន ៨ខែ
ចន្លោះមិនឃើញ
ខ្សែបម្រើ Mesut Ozil ត្រូវបានសារព័ត៌មាន Diario AS ចុះផ្សាយកាលពីពេលថ្មីៗនេះថា កីឡាកររូបនេះចង់ចាកចេញពីក្លឹប Fenerbahçe ដែលជាក្លឹបមួយនៅក្នុងប្រទេសតួកគី ក្រោយមកលេងបាន ៨ខែប៉ុណ្ណោះ។
Ozil ត្រូវបានសារព័ត៌មានជាច្រើនលើកឡើងថា ហាក់បីដូចជាមិនសូវចុះសម្រុងជាមួយគ្រូបង្គោលក្លឹបតួកគីខាងលើនេះ។ ខ្សែបម្រើរូបនេះមិនសូវបានដាក់ឲ្យចូលលេងក្នុងប្រកួតលីគកំពូល ក៏ដូចជាប្រកួតជម្រុះ Europa League មួយរយៈកន្លងទៅនេះឡើយ ដោយគ្រូបង្គោលក្លឹបតែងដាក់ខ្សែបម្រើអាយុ២០ឆ្នាំ Muhammet Gumuskaya ឲ្យចូលលេងជំនួស Ozil រហូតមក។
បើតាមប្រភពដដែលខាងលើ ក្រោយមិនសប្បាយចិត្តនឹងក្លឹប Ozil ចង់ចាកចេញ និងត្រូវបានគេសន្និដ្ឋានថាអាចនឹងទៅលេងឲ្យក្លឹបនៅ MLS ឬជាពិសេសគឺក្លឹបនៅប្រទេសកាតា ព្រោះកីឡាករនេះធ្លាប់ធ្វើដំណើរទៅជួបព្រះមហាក្សត្រនៃប្រទេសមួយនេះ។
យ៉ាងណាក្ដីលោក Erkut Sogut ភ្នាក់ងារកីឡាករផ្ទាល់របស់ Ozil បានច្រានចោលនូវការសន្និដ្ឋានរបស់សារព័ត៌មានទាំងអស់ ដោយបានលើកឡើងថាខ្សែបម្រើរូបនេះសប្បាយនៅលេងឲ្យ Fenerbahçe ជាធម្មតា ហើយការធ្វើដំណើរទៅប្រទេសកាតាកន្លងមកនេះគឺទៅដើម្បីធ្វើធុរៈជំនួញផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា Ozil នៅមានកុងត្រាជាមួយក្លឹបតួកគីខាងលើរយៈ ពេល៣ឆ្នាំទៀត រហូតដល់ឆ្នាំ២០២៤៕