- 2021-09-09 06:46:15
- បាល់ទាត់
២ប្រកួតចុងក្រោយ AEU ត្រូវការឈ្នះដាច់ខាតដើម្បីប្រជែង Top 8 នៅជុំទី២
- 2021-09-09 06:46:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ប្រកួតចុងក្រោយ AEU ត្រូវការឈ្នះដាច់ខាតដើម្បីប្រជែង Top 8 នៅជុំទី២
ចន្លោះមិនឃើញ
ជុំទី១ក្រុមបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីតនៅសល់ការប្រកួត២លើកទៀត ហើយ២លើកនេះពួកគេត្រូវការឈ្នះដាច់ខាត ដើម្បីបន្តក្ដីសង្ឃឹមប្រជែងយក Top 8 នៅជុំទី២នៃការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២១។
ឆ្លង់កាត់ ១០ ប្រកួតកន្លងមក អាស៊ីអឺរ៉ុបយូណាយធីតមាន ៧ ពិន្ទុ ឈរលេខរៀងទី ៩។ យ៉ាងណាថ្ងៃនេះពួកគេត្រូវបើកកីឡដ្ឋានអេ អ៊ី យូ ស្ពតផាករបស់ខ្លួន ដើម្បីទទួលក្រុមភ្ញៀវសូលទីឡូអង្គរ នៅវេលាម៉ោង ៣ និង ៣០នាទីរសៀល មុនប៉ះក្រុមព្រៃវែងថ្ងៃទី១២ កញ្ញា ឆ្នាំ២០២១ ដើម្បីបិទបញ្ចប់ជើងទី១។
ជុំវិញការប្រកួតនេះខ្សែបម្រើ សាន ចំរ៉ុង របស់អាស៊ីអឺរ៉ុបយូណាយធីត បានអះអាងថា ក្រុមរបស់គេត្រូវការជ័យជម្នះយ៉ាងចាំបាច់នៅ២ប្រកួតចុងក្រោយនៃជើងទី១ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអី Top 8 សម្រាប់ជើងទី២។
ដោយមើលឃើញពីទម្រង់លេងដ៏ល្អរបស់សូលទីឡូអង្គរប៉ុន្មានប្រកួតចុងក្រោយនេះ ចំរ៉ុង ថាក្រុមទាំងមូលនឹងខំប្រឹងអោយអស់ពីសមត្ថភាព និងលេងដោយការប្រុងប្រយ័ត្នបំផុត ដើម្បីយក៣ពិន្ទុក្នុងទឹកដីរបស់ខ្លួន។
ប្រវត្តិជួបគ្នារវាងក្រុមទាំងពីរ
ក្នុងឆ្នាំ ២០២០
អាស៊ី អឺរ៉ុប យូណាយធីត ៥:២ សូលទីឡូអង្គរ
សូលទីឡូអង្គរ ១:២ អាស៊ី អឺរ៉ុប យូណាយធីត
ក្នុងឆ្នាំ ២០១៩
សូលទីឡូអង្គរ ០:១ អាស៊ី អឺរ៉ុប យូណាយធីត
អាស៊ី អឺរ៉ុប យូណាយធីត 2:1 សូលទីឡូអង្គរ
ក្នុងឆ្នាំ ២០១៨
អាស៊ី អឺរ៉ុប យូណាយធីត ១:០ សូលទីឡូអង្គរ
សូលទីឡូអង្គរ ១:២ អាស៊ី អឺរ៉ុប យូណាយធីត៕