• 2021-09-09 04:04:11
  • បាល់ទាត់

ប្រធាន​ក្លឹប Barca ថា វា​ជា​កំហុសមួយ​​ដែល​ក្លឹប​សម្រេច​ចិត្ត​ទិញ Griezmann

  • 2021-09-09 04:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann មិនមែន​ជា​កីឡាករ Barcelona ត្រូវ​ការ ហើយ​​លេង​មិន​ស៊ី​សង្វាក់​​ក្នុង​ប្រព័ន្ធ​របស់​ក្រុម​ឡើយ។ នេះ​ជា​ការ​​ការ​លើក​ឡើង​របស់​ប្រធាន​ក្លឹប​លោក Joan Laporta ក្រោយ​បញ្ជូន Griezmann ឲ្យ​ត្រឡប់​ទៅ AT Madrid វិញ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

ការ​មក​ដល់​របស់ Griezmann ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ជួយ Barcelona ខ្លាំង​បន្ថែម​ទៀត ​ក្រោយ​ផ្លាស់​កាល​ពី​ឆ្នាំ​២០១៩ ក្នុង​តម្លៃ​ខ្លួន​១០៨​លាន​ផោន។ ប៉ុន្តែ​គ្រប់​យ៉ាង​ខុស​ពី​ការ​រំពឹង​ទុក ពោល​កីឡាករ​សញ្ជាតិ​បារាំង​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​ដូច​កាល​នៅ AT Madrid ឡើយ។

កីឡាករ​វ័យ​៣០​ឆ្នាំ​​រក​បាន​៣៥​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១០២​ប្រកួត​​គិត​គ្រប់​កម្មវិធី​ឲ្យ​ Barca ក្នុង​រយៈពេល​២​រដូវ​កាល។ យ៉ាណាមិញ លោក Joan Laporta យល់​ឃើញ​ថា ការ​ទិញ Griezmann គឺ​ការ​សម្រេច​ចិត្ត​ខុស​របស់ Barcelona។

និយាយ​ប្រាប់​ទូរទស្សន៍ Onze លោក Laporta បាន​​ឲ្យ​ដឹង​ថា ការ​ផ្ទេរ​យក Griezmann មក​គឺ​មិន​ដំណើរ​ការ​ក្នុង​ក្រុម​ឡើយ ប៉ុន្តែ​​ក៏​មិន​បន្ទោស​អាកប្បកិរិយា​​របស់​កីឡាករ​​ដែរ ហើយ​គេ​ជា​កីឡាករ​ល្អ​ម្នាក់។ លោក​គិត​ថា គ្រប់គ្នា​រំពឹង​​ខ្ពស់​លើ​គេ ព្រោះ​តែ​គេ​ផ្ដល់​គ្រប់​យ៉ាង​។ តែ​គេ​​​លេង​មិន​ស៊ី​សង្វាក់​ក្នុង​ប្រព័ន្ធ​របស់ Barca ឡើយ។

Griezmann ទើប​តែ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​​ជា​កីឡាករ​របស់ AT Madrid កាល​ពី​ម្សិលមិញ ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ Barcelona រយៈពេល​២​ឆ្នាំ។ Griezmann នឹង​ពាក់​លេខ​៨​នៅ​ក្នុង​ក្រុម AT Madrid៕

​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី