• 2021-09-09 01:58:44
  • បាល់ទាត់

អ៊ីតាលី​ ក្លាយ​ជា​ក្រុម​​ជម្រើស​ជាតិ​ដំបូង​​លេង​មិន​ចាញ់​សោះ​៣៧​ប្រកួត

  • 2021-09-09 01:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ឯក​អឺរ៉ុប​អ៊ីតាលី​បាន​ក្លាយ​ជា​​ក្រុម​ជម្រើសជាតិ​ដំបូង​លេង​​៣៧​ប្រកួត​ជាប់គ្នាមិន​ចាញ់សោះ​ បន្ទាប់​ពី​ពួក​គេ​​បាន​យក​ឈ្នះ​​លីទុយអានី​​ ៥-០ ក្នុង​វគ្គ​ជម្រុះ World Cup។

៥​គ្រាប់​របស់​ក្រុម​លោក Roberto Manchini ធ្វើ​បាន​ដោយ​កីឡាករ Moise Kean ២​គ្រាប់​ម្នាក់​ឯង និងGiacomo Raspadori, Giovanni Di Lereno រក​បាន​ម្នាក់​មួយ​គ្រាប់។ ស្របពេល​មួយ​គ្រាប់​ទៀត Edgaras Utkus កីឡាករ​របស់​លីទុយអានី​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។

ជ័យជម្នះ​​​នេះ​បាន​ជួយ​ឲ្យ​អ៊ីតាលី​​បន្ត​ឈរ​កំពូល​តារាង​ពូល C មាន​១៤​ពិន្ទុ ដាច់​ក្រុម​លេខ​ពីរ​ស្វីស​៦​ពិន្ទុ។ សម្រាប់​លីទុយអានី​​​ស្ថិត​នៅ​បាត​តារាង​មាន​​០​ពិន្ទុ ៥​ប្រកួត​ចាញ់​ទាំង​អស់៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់