• 2021-09-09 01:58:12
  • បាល់ទាត់

ទៀត Timo Werner ​ទាត់​បាញ់​ចាប ​បាល់​មុខ​ទី​៥​ម៉ែត្រ​គ្មាន​អ្នក​រំខាន​ផង​

  • 2021-09-09 01:58:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Timo Werner ​ត្រូវ​បាន​អ្នក​គាំទ្រ​ហួស​ចិត្ត​ទៀត​ហើយ ​បន្ទាប់​ពី​រូបគេ​មិន​អាច​ទាត់​បញ្ចូល​ទី​បាន​ជាមួយ​ឱកាស​បាល់​ត្រឹម​៥​ម៉ែត្រ ​និង​គ្មាន​អ្នក​រំខាន​សោះ។

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​បាន​យក​ឈ្នះ​លើ​ក្រុម​អ៊ីស្លង់​ក្នុង​លទ្ធផល​ ៤-០ ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នៅ​យប់មិញ​នេះ។ ​ប្រកួត​នេះ​ដែរ ​អាល្លឺម៉ង់​គ្រប​ទៅ​លើ​ដៃ​គូ​ខ្លាំង​មែនទែន ​ប៉ុន្តែ​ក៏​មាន​ឱកាស​ខ្លះ​ខកខាន​មិន​អាច​សម្រេច​ទី​បាន​ដែរ។ ជាក់​ស្ដែង​ឱកាស​របស់ Werner ​ជា​ដើម ​ដែល​នៅ​មុខ​ទី​ត្រឹម​តែ​៥​ម៉ែត្រ​ប៉ុណ្ណោះ ​ប៉ុន្តែ​រូបគេ​បែរ​ជា​មិន​អាច​ទាត់​ចូល​ទី​ទៅ​វិញ។

​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​ខ្សែ​ប្រយុទ្ធ​លេង​ឱ្យ​ក្រុម Chelsea ​ខាង​លើ​នេះ ​ក៏​រក​បាន​១​គ្រាប់​នៅ​ចុង​ម៉ោង​ផង​ដែរ។ ខណៈ​ដែលស្ថិតិ​ទូទៅ​របស់​គេ​នៅ​ជម្រើស​ជាតិ​វិញ ៣​ប្រកួត​ចុង​ក្រោយ ស៊ុត​បាន​៣​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១គ្រាប់​ផង​ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ យ៉ា ណុត

មតិយោបល់