• 2021-09-08 11:02:52
  • ព័ត៌មាន

Lingard បដិសេធ​មិន​បន្ត​កុងត្រា​ថ្មី​នៅ Man Utd ខណៈ Ronaldo ទើប​មក​ដល់

  • 2021-09-08 11:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​អង់គ្លេស Jesse Lingard បាន​បដិសេធ​មិន​បន្ត​កុងត្រា​ថ្មី​នៅ​ក្លឹប Manchester United ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ផ្លាស់​មក​លេង​នៅ​បិសាច​ក្រហម​វិញ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា សាមី​ខ្លួន​បែប​បារម្ភ​ពី​ម៉ោង​លេង​របស់​ខ្លួន​នៅ​ក្លឹប ខណៈ​ Ronaldo ត្រលប់​មក​វិញ។

កុងត្រា​របស់​កីឡាករ​មាឌ​ល្អិត​រូប​នៅ​បិសាច​ក្រហម នឹង​បញ្ចប់​នៅ​ខែ​មិថុនា ឆ្នាំ​ក្រោយ​នេះ​ហើយ។

កីឡាករ​វ័យ ២៨ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​រាយការណ៍​មាន​បំណង​ទៅ​លេង​នៅ West Ham ដោយ​ Lingard ធ្លាប់​លេង​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់